PETALING JAYA៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន​ Axiata Group Berhad (“Axiata” ឬ “Group”) បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (“MoU”) ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (“MPTC”) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូររវាងស្ថាប័នឯកជន និងសាធារណៈ ការកម្ពស់សន្តិសុខសាយប័រនៅកម្ពុជា និងលើកស្ទួយសមត្ថភាពឌីជីថលសម្រាប់យុវជនជំនាន់ថ្មី។

[ពីឆ្វេងទៅស្ដាំ] ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, លោក Vivek Sood អគ្គនាយកប្រតិបត្តិ (Group CEO) និងជានាយកគ្រប់គ្រង (Managing Di​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​rector) របស់ Axiata, និង​លោក Ziad Shatara  នាយកប្រតិបត្តិរបស់ Smart Axiata។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្វឡើងនៅមជ្ឈមណ្ឌលដែលទទួលស្គាល់ពីពានរង្វាន់នានារបស់ក្រុមហ៊ុន អាស្យាតា (Axiata) គឺ Axiata Cyber Fusion Center ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ឯកឧត្ដមក៏បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់នៅមជ្ឈមណ្ឌល Axiata Cyber Fusion Center (ACFC) ផងដែរ ដែលទស្សនកិច្ចនេះមានការដាក់បង្ហាញជូនដល់ ឯកឧត្ដម ឱ្យបានឃើញយ៉ាងច្បាស់ពីសមត្ថភាពបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន Axiata លើផ្នែកសន្តិសុខសាយប័រផងដែរ។

កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ សបញ្ជាក់ពីការប្តេជ្ញារួមរបស់ភាគីទាំងពីរ ក្នុងការកសាងប្រព័ន្ធឌីជីថលមួយដែលមានភាពរឹងមាំ សុវត្ថិភាព និងភាពធន់ សម្រាប់ប្រទេសកម្ពុជា ក្រោមការចាត់ទុកសន្តិសុខសាយប័រគឺជា ចលករដ៏សំខាន់មួយដែលមិនអាចខ្វះបានក្នុងការសម្រេចបាននូវសង្គមឌីជីថលប្រកបដោយសក្ដានុពល។ អនុស្សរណៈនៃការយោគយល់គ្នានេះ គូសបញ្ជាក់ពីកិច្ចសហការយ៉ាងទូលំទូលាយដោយរួមមាន ៖

-          ការវិភាគពីការគំរាមកំហែងសាយប័រ និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុ (Cyber Threat Intelligence & Incident Response)៖ ការបង្កើតវេទិការួមដើម្បីផ្លាស់ប្ដូរព័ត៌មាន ស្តីពីការគំរាមកំហែងសាយប័រ និងយុទ្ធសាស្ត្រនានាដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងឧប្បត្តិហេតុ ព្រមទាំងសហការគ្នាដើម្បីឆ្លើយតប និងកាត់បន្ថយ​ឧប្បតិ្តហេតុឆ្លងដែន​ដែលអាចប៉ះពាល់ដល់ស្ថាប័នទាំងពីរ។

-          ការកសាងមូលធនមនុស្ស ​​(Capacity Building​)៖ រួមគ្នាអភិវឌ្ឍន៍ និងអនុវត្តកម្មវិធីកសាងមូលធនមនុស្ស ដើម្បីពង្រឹងជំនាញ និងវិជ្ជាជីវៈរបស់អ្នកជំនាញផ្នែកសន្តិសុខសាយប័រទាំងនៅក្រុមហ៊ុន Axiata និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

-          ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការ៖ ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបញ្ជូនអ្នកជំនាញដើម្បីចែករំលែកចំណេះដឹង ក៏ដូចជារៀបចំការបណ្តុះបណ្តាលរួម ​សិក្ខាសាលា ទស្សនកិច្ចសិក្សា សន្និសីទ និងវេទិកាផ្សេងៗ រួមទាំងកម្មវិធី ដែលផ្តោតលើការបណ្ដុះបណ្ដាលឯកទេស ក្រោមការបញ្ជាក់វិញ្ញាបនបត្រទទួលស្គាល់ពី Global ACE Certification​ ផងដែរ។

កិច្ចសហការនេះ នឹងទទួលការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា គឺក្រុមហ៊ុនស្មាត​ អាស្យាតា (Smart Axiata) ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយលើទីផ្សារកម្ពុជា និងបានបង្កើតនូវគំនិតផ្តួចផ្តើមផ្នែក ការការពារសន្តិសុខសាយប័រផងដែរ។

មជ្ឈមណ្ឌល Axiata Cyber Fusion Center (ACFC) ដែលបានបើកដំណើរការជាផ្លូវការនៅខែសីហា ឆ្នាំ 2022 នឹងដើរតួនាទីដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ តាមរយៈការប្រើប្រាស់សមត្ថភាពតាមដានហានិភ័យក្នុងពេលជាក់ស្តែង ក៏ដូចជាការទប់ស្កាត់ហានិភ័យជាមុន និងពង្រឹងសមត្ថភាពការពារដ៏រឹងមាំ ដើម្បីគាំទ្រគោលដៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា៖ «កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ក្នុងការស្វែងរកកាលានុវត្តភាពពីកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសន្តិសុខសាយប័រ និងភាពធន់នៃប្រព័ន្ធឌីជីថល។ យើងស្វាគមន៍កិច្ចសហការជាមួយក្រុមហ៊ុន Axiata នេះ ដែលជាជំហានមួយឆ្ពោះទៅរកការចែករំលែកចំណេះដឹង និងការធ្វើការរួមគ្នា ដើម្បីពង្រឹងសក្ដានុពលនៃប្រព័ន្ធឌីជីថលរបស់កម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយ»។

លោក Vivek Sood អគ្គនាយកប្រតិបត្តិ (Group CEO) និងជានាយកគ្រប់គ្រង (Managing Di​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​rector)  របស់ Axiata ក៏បានលើកឡើងដែរថា៖ «យើងមានមោទនភាពក្នុងការសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនេះ។ នៅក្នុងសង្គមឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សន្តិសុខសាយប័រដែល​រឹងមាំមានភាពចំាបាច់ណាស់ ហើយវាជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងសុខុមាលភាពសង្គម។ អនុស្សរណៈនេះបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងក្នុងការលើកកម្ពស់សង្គមឌីជីថលនៅអាស៊ី ដោយពឹងផ្អែកលើជំនាញវិជ្ជាជីវៈនិងបទពិសោធន៍ជាក់ស្ដែងរបស់ Axiata ពោលគឺតាមរយៈមជ្ឈមណ្ឌល Axiata Cyber Fusion Center»។

ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ «អនុស្សរណៈនៃការយោគយល់គ្នា ជាមួយ Axiata Group Berhad គឺជាចំណុចសំខាន់ថ្មីមួយ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីពង្រឹងសន្តិសុខសាយប័រនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្សលើផ្នែកសន្ដិសុខសាយប័រ ការឆ្លើយតបនឹងការគំរាមកំហែងសាយប័រ និងភាពធន់នៃសន្តិសុខសាយប័រ តាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការ រវាងវិស័យរដ្ឋនិងឯកជន។»

[ពីឆ្វេងទៅស្ដាំ] លោក Vivek Sood អគ្គនាយកប្រតិបត្តិ (Group CEO) និងជានាយកគ្រប់គ្រង (Managing Di​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​rector) របស់ Axiata, ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

អំពី Axiata 

Axiata គឺជាក្រុមហ៊ុនដែលឈានមុខលើផ្នែក ភ្ជាប់ទំនាក់ទំនងរួម នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដែលមានយុទ្ធសាស្ត្រក្នុងការរួមបញ្ចូលប្រតិបត្តិការទូរគមនាគមន៍ឌីជីថល ជាមួយនឹងអាជីវកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយអង្គភាព​ ដែលគ្រប់គ្រងដោយទ្វេភាគី នៅប្រទេសម៉ាឡេស៊ី (CelcomDigi) និងឥណ្ឌូណេស៊ី (XLSMART), Group មានភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុនប្រតិបត្តិករទូរសព្ទចល័ត និងជាប់ខ្សែ នៅប្រទេសស្រីលង្កា (Dialog) បង់ក្លាដែស (Robi) និងនៅកម្ពុជា (Smart)។

អាជីវកម្មឌីជីថលក្នុងតំបន់របស់ Axiata រួមមាន Boost ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និង ADA ដែលជាក្រុមហ៊ុនវិភាគទិន្នន័យឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ក៏ដូចជា Link Net ជាក្រុមហ៊ុនខ្សែកាបអុបទិក ដែលមានទីតាំងនៅប្រទេសឥណ្ឌូណេស៊ី និង EDOTCO ដែលជាក្រុមហ៊ុនឯករាជ្យធំជាងគេទី៦ ដែលមានប្រតិបត្តិការនៅក្នុងប្រាំបួនប្រទេស។ ក្រុមហ៊ុនទាំងនេះ បំពេញបន្ថែមនិងពង្រឹងវិសាលភាពរបស់ Axiata ក្នុងការធានានូវការតភ្ជាប់ដែលរឹងមាំ និងការបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបនៅក្នុងតំបន់។

Axiata ជាអ្នកវិនិយោគរយៈពេលវែង បានជម្រុញការរីកចម្រើនក្នុងតំបន់ តាមរយៈការអនុវត្តនូវនវានុវត្តិន៍ថ្មី និងការភ្ជាប់គម្លាតឌីជីថល។​ ក្រុមហ៊ុនមានភាពសកម្មក្នុងការគាំទ្រភាពច្នៃប្រឌិតរបស់យុវជន សហគមន៍ និងយុទ្ធនាការពាក់ព័ន្ធនឹងបរិស្ថាន ដោយខិតខំសហការបំផុសភាពច្នៃប្រឌិត និងការតភ្ជាប់ក្នុងតំបន់ ដើម្បីលើកកម្ពស់អនាគតដែលមានវិសាលភាព ភាពសម្បូរបែប និងមានចីរភាពសម្រាប់ទីផ្សារទាំងមូល។ អានព័ត៌មានបន្ថែម៖ www.axiata.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]