កម្សាន្ត៖ តារាសម្ដែង និងជាតារាចម្រៀង លោក Jerry Yan សមាជិកក្រុម F4 មានអារម្មណ៍ក្ដុកក្ដួល នៅពេលដែលលោកបានទៅលេងផ្នូររបស់មិត្តជិតស្និទ្ធរបស់ខ្លួន គឺតារាសម្តែង Barbie Hsu កាលពីថ្ងៃទី ១៣ ខែសីហា កន្លងទៅនេះ។

Jerry Yan 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ តារាសម្ដែង លោក Jerry Yan បានបើកឡានតែម្នាក់ឯងទៅជួប Jia Yongjie និង Wang Zhaojie ដែលជាមិត្តជិតស្និទ្ធរបស់ Barbie Hsu នៅ Jinbaoshan ។ បន្ទាប់​មក មិត្តមួយក្រុម​នេះ​ បាន​ឡើង​ភ្នំ​ទៅ​មើល​ផ្នូរ​របស់ Barbie Hsu

Jerry Yan 

Jerry Yan ឈរនៅមុខផ្នូរសព រូបលោក​បានអោនចុះ ពាក់កណ្ដាលអង្គុយ សម្លឹងមើលផ្នូរអស់រយៈពេលយ៉ាងយូរ ដូចជាកំពុងនិយាយជាមួយមិត្តជិតស្និទ្ធរបស់ខ្លួន។ បន្ទាប់មក ក៏បានក្រោកឈរ ជូតភ្នែកដោយស្ងៀមស្ងាត់ ហើយព្យាយាមស្ងប់ស្ងាត់។ ឃើញបែបនេះ Jia Yongjie ទះស្មាលោកថ្នមៗ ដើម្បីលួងតារាប្រុសរូបនេះ។

បន្ទាប់ពី ចុះពីលើភ្នំ Jerry Yan បាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ខ្លួន ពេលកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានបួស។ រូបលោក​បន្ទាប​ក្បាល​ចុះ ញ៉ាំ​ហើយ​យំ ទឹកមុខ​ក្រៀមក្រំ។ 

Jerry Yan 

Jerry Yan និង Barbie Hsu បានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នាពេលកំពុងថតរឿង Meteor Garden ។ ពួក​គេ​បាន​រក្សា​មិត្តភាព​ជិត​ស្និទ្ធ​ជា​ច្រើន​ឆ្នាំ​បន្ទាប់​មក។ Barbie Hsu តែងតែហៅ Jerry Yan ថា "Dao Ming Si" ខណៈដែលលោកហៅនាងថា "San Cai" ។ នៅក្នុងបទសម្ភាសន៍មួយ Jerry Yan ធ្លាប់បាននិយាយថា «Barbie Hsu គឺជាមនុស្សសំខាន់ដែលតែងតែមានវត្តមាននៅក្នុងជីវិតរបស់ខ្ញុំ» ហើយបាននិយាយថា នាងធ្លាប់នៅជជែកគ្នាជាមួយលោក ពេញមួយយប់ និយាយគ្នានិងផ្តល់ដំបូន្មានដល់លោក អំពីជីវិតនៅពេលដែលលោកមានស្ថានភាពអាក្រក់បំផុត។ តារាប្រុសរូបនេះ បង្ហាញការខូចចិត្តចំពោះការស្លាប់របស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង Jerry Yan 
Jerry Yan 
Jerry Yan 
Jerry Yan 
Jerry Yan 
Jerry Yan 
Barbie Hsu 
Barbie Hsu 
Barbie Hsu 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]