កាលពីព្រឹកថ្ងៃទី14 ខែសីហា ឆ្នាំ2025 លោក Christ Topher និងក្រុមការងារប៊ូសស្រ្តង ចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឈ្មោះ ទីន រ៉សេត (ហៅប្រាក់ ពិសិដ្ឋ) និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ពពលី ព្រមទាំងជួយឧបត្ថម្ភ ១០លានរៀល ដល់ប្រពន្ធរបស់គាត់សម្រាប់សម្រាលបន្ទុកខ្លះក្នុងការចិញ្ចឹមកូនៗ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនប៊ូសស្រ្តង នឹងបន្តបេសកកម្មជួយវីរៈកងទ័ពរបួស និងពលី ក្នុងយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ កូនខ្មែរត្រូវចងចាំថា វីរៈកងទ័ពគ្រប់រូប សុទ្ធតែជាវីរៈបុរសរបស់ប្រទេសជាតិទាំងមូល ទោះបីជាពួកគាត់ស្ថិតនៅក្នុងស្ថានភាពបែបណា សូមគោរពដឹងគុណ និងផ្ដល់តម្លៃជូនពួកគាត់។

ខ្មែរជួយខ្មែរ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]