ការចូលរួមទស្សនកិច្ចរបស់ឯកអគ្គរាជទូត អ៊ូអិណុ ទៅកាន់តំបន់ព្រំដែន (សេចក្ដីអធិប្បាយរបស់ឯកអគ្គរាជទូត) «ថ្ងៃនេះ ខ្ញុំ រួមជាមួយនឹងអង្គទូតនានា បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នេះគឺជាលើកទីពីរ ដែលខ្ញុំបានចូលរួមទស្សនកិច្ចនៅតាមតំបន់ព្រំដែន ក្រោយការប៉ះទង្គិចរវាងយោធាដែលបានកើតឡើងនាចុងខែកក្កដា។ ខ្ញុំបានទទួលព័ត៌មាននានាពីមន្ត្រីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមូលដ្ឋានអំពីស្ថានការណ៍តាមតំបន់ព្រំដែនថ្មីៗនេះ ហើយតាមរយៈដំណើរទស្សនកិច្ច ខ្ញុំបានឃើញដោយផ្ទាល់នូវទុក្ខលំបាករបស់ប្រជាជនជាច្រើន ដែលមិនទាន់អាចវិលត្រលប់ទៅរកជីវភាពប្រចាំថ្ងៃជាប្រក្រតីបានវិញ ធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាព ក្នុងការជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឱ្យប្រជាជនតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតី និងស្ងប់សុខឱ្យបានឆាប់ៗ ព្រមទាំងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលបណ្តាលមកពីបញ្ហាព្រំដែន រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ឱ្យបានឆាប់រហ័សជាទីបំផុត»។

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]