កម្សាន្ត៖ តារាចម្រៀងប្រុស លោក Justin Bieber និងភរិយា ដែលជាតារាម៉ូដែល Hailey Bieber បានប្រារព្ធខួបកំណើតឆ្នាំដំបូងរបស់កូនប្រុសពួកគេ Jack Blues កាលពីថ្ងៃទី ២២ ខែសីហា ដោយចែករំលែកនូវពេលវេលាដ៏គួរឱ្យស្រលាញ់របស់កូនអ្នកទាំងពីរ។

Justin និង Hailey 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Hailey Bieber បានបង្ហោះរូបថតផ្អែមល្ហែមពីរសន្លឹក ជាមួយកូនប្រុសរបស់នាង នៅលើ Instagram ជាមួយនឹងចំណងជើងថា «មួយឆ្នាំជាមួយអ្នក កូនប្រុសដ៏ស្រស់ស្អាតរបស់ខ្ញុំ។ រីករាយថ្ងៃកំណើតដំបូង Jack Blues។ អ្នកគឺជាសេចក្តីរីករាយដែលបាននៅក្បែរជារៀងរាល់ថ្ងៃ»។

 Hailey និង កូនប្រុស

នៅក្នុងរូបថតនោះ តារាម៉ូដែលវ័យ ២៨ ឆ្នាំរូបនេះ រួមទាំងកូនប្រុសតូច Jack Blues ពាក់អាវពណ៌សដែលត្រូវគ្នា។ ម្តាយ​និង​កូន​មួយគូនេះ ​ឱប​គ្នា​យ៉ាង​ស្និទ្ធស្នាល ។ Hailey ក៏បានចែករំលែកពេល Jack លេងជាមួយប៉េងប៉ោងខួបកំណើតនៅលើ Instagram Story ផងដែរ ។

 Hailey និង កូនប្រុស

កូនប្រុសតូចរបស់ Justin និង Hailey បានទទួលការអបអរសាទរជាច្រើន ពីមិត្តភ័ក្តិសិល្បករ និងអ្នកគាំទ្ររបស់ឪពុកម្តាយ។ Jack Blues គឺជាកូនដំបូងរបស់ Justin Bieber និង Hailey បន្ទាប់ពីរៀបការបាន ៦ ឆ្នាំ។ កូនប្រុសតូចរបស់តារាប្រុសស្រីរូបនេះ តែងតែបង្កភាពភ្ញាក់ផ្អើល នៅលើបណ្តាញសង្គម រាល់ពេលដែលឪពុកម្តាយ បានបង្ហោះរូបថត ដែលបានទាក់ទាញអ្នកចុច Likes រាប់លាននាក់។ យ៉ាងណាមិញ រហូត​មក​ដល់​ពេល​នេះ Jack នៅ​មិន​ទាន់ត្រូវបាន​បញ្ចេញ​មុខ​មាត់នោះទេ ព្រោះ Justin និង​ភរិយា​ ចង់​ធានា​ភាព​ឯកជន​សម្រាប់​កូនរបស់ពួកគេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
Justin និង Hailey 
Justin និង Hailey 
 Hailey 
Hailey 
Justin 
Justin 
Justin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]