សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ចំនួន ២៦នាក់ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតវគ្គជម្រុះពូល G នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ចាប់ពីថ្ងៃទី០៣-០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កីឡាករ២៦នាក់ ដែលត្រូវបានកោះហៅមកពីក្លឹបទ័ព ៣នាក់, ណាហ្គាវើលដ៍ ៣នាក់, បឹងកេត ៣នាក់, ព្រះខ័នរាជស្វាយរៀង ២នាក់, ភ្នំពេញក្រោន ៥នាក់, វិសាខា ៣នាក់, អង្គរថាយហ្គឺរ ៣នាក់ និង៤នាក់ទៀតមកពី៤ក្លឹប។ ក្រុម U23 កម្ពុជា ស្ថិតក្នុងពូល G ជាមួយ៣ក្រុមផ្សេងទៀត រួមមាន៖ ក្រុមអ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន។ ការប្រកួតវគ្គជម្រុះក្នុងពូល G នេះគ្រោងនឹងធ្វើពីឡើងពីថ្ងៃទី០៣-០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយ៣ប្រកួតរបស់ក្រុមU23 កម្ពុជាត្រូវប្រកួតបើកឆាកជាមួយក្រុមអូម៉ង់ មុនគេ នាថ្ងៃទី០៣ ខែកញ្ញា, បន្តប៉ះក្រុមប៉ាគីស្ថាន នាថ្ងៃទី០៦ ខែកញ្ញា និងចុងក្រោយប្រជែងជាមួយក្រុមអ៊ីរ៉ាក់ ដោយ៣ប្រកួតនេះត្រូវធ្វើឡើងនៅវេលាម៉ោង៧យប់ដូចៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា សម្រាប់វគ្គជម្រុះនេះមាន៤៤ក្រុមចូលរួម ដោយបែងចែកជា១១ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា។ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលទាំង១១ គឺក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ស្មើនឹង១១ក្រុម បូកនឹងក្រុមចំណាត់ថ្នាក់លេខ២ ល្អផ្តាច់គេចំនួន៤ក្រុមទៀតនឹងត្រូវបានឡើងទៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៦ខាងមុខ ជាមួយក្រុម U23 អារ៉ាប់ប៊ីសាអូឌីត ដែលឈររង់ចាំស្រាប់ នៅជុំផ្តាច់ព្រ័ត្រ សរុប១៦ក្រុម៕ ដោយ ហេង ណាលីន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]