ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានគូសបញ្ចាក់ថា ដោយសារស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន កម្ពុជា-ថៃ នៅមិនទាន់ត្រលប់មកស្ថានភាពប្រក្រតី បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ -២៩ សីហា ២០២៥ នៅខេត្តទាំង២ត្រូវមានការរៀបចំលក្ខណៈពិសេស ដោយបេក្ខជននៅខេត្តឧត្តរមានជ័យ ត្រូវមកប្រឡងនៅមណ្ឌលក្នុងស្រុកពួក ខេត្តសៀមរាប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ប្អូនៗបានទទួលការថែទាំ និងទំនុកបម្រុងពិសេស ដែលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរខេត្តទាំងបីជាសេនាធិការអនុវត្តផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ព្រមទាំងក្រុមគ្រួសារ ស.ស.យ.ក. ដែលបានចូលរួមជួយសម្របសម្រួល និងមើលការខុសត្រូវដល់បេក្ខជន ក៏ដូចជាអាណាព្យាបាល ដែលត្រូវធ្វើដំណើរមកប្រឡងនៅមណ្ឌលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន។ ទឹកចិត្ត ឆន្ទៈ និងការលះបង់របស់សមាជិក សមាជិកាម្នាក់ៗគឺជាការបង្ហាញនូវការបន្តស្មារតីរបស់ ស.ស.យ.ក. ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងការផ្តល់ត្រលប់ទៅសហគមន៍ សង្គមជាតិ តាមរយៈការងារស្ម័គ្រចិត្តរបស់យើង។
ថ្នាក់ដឹកនាំខាងលើ សូមឱ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែង និងផ្ដោតអារម្មណ៍ចំពោះការប្រឡង ដើម្បីទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ហើយក៏ជូនពរប្អូនៗទទួលបានជោគជ័យ និងឈានទៅសម្រេចបានគោលដៅអនាគតរបស់ខ្លួន។





ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]