ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការរយៈ៧ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ដែលបានធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

សូមជម្រាបថា កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បាន ៨៩ ៧០៥ ៨៤៤ម៉ែត្រក្រឡា គិតជាតំបន់ចម្ការមីនមានចំនួនជាង ៥៥០ ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២៧ ៣៣៣ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៥ ៥៣៣គ្រាប់ មីនប្រឆាំងយានយន្ត ៩៦គ្រាប់ មីនច្នៃ ១១គ្រាប់ គ្រាប់ទម្លាក់ពីយន្តហោះ ៣២គ្រាប់ កូនគ្រាប់បែកចង្កោមចំនួន ៣ ២៧៩គ្រាប់ និងយុទ្ធភណ្ឌុមិនទាន់ផ្ទុះផ្សេងៗ ១៨ ៣៨២គ្រាប់ និងឆ្លើយតបតាមសំណើបន្ទាន់បានចំនួន ២ ៤៨១សំណើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំពោះការស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ ដោយប្រើវិធីសាស្ត្របញ្ញាសិប្បនិម្មិត(AI) បានស្រាវជ្រាវទីតាំងសង្ស័យមានមីន/គ្រាប់ក្នុងចំនួន ៣៣ភូមិ រកឃើញទីតាំងថ្មីសង្ស័យមានមីនចំនួន ២១១ពហុកោណ ស្មើនឹង ៣៩ ៣៤៣ ៤៣៧ ម៉ែត្រការ៉េ និងអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនបានចំនួនជាង ១លាន ៤សែននាក់។

លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋជាង ២០ម៉ឺនគ្រួសារ សម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋានផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]