អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទាញចំណាប់អារម្មណ៍ឱ្យមហាជនក្រឡេកមកមើលមកសាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ គឺនៅតែរក្សាបានយ៉ាងរឹងមាំដោយប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសស្រុះគ្នា ការពារសន្តិភាពទាមទារដោះលែងកងទ័ពយើង១៨នាក់ដែលទាហានថៃចាប់ខ្លួនដោយខុសច្បាប់។
ក្នុងសន្នីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបន្ថែមថា ប្រជាពលរដ្ឋខ្មែរក៏បានរួមសាមគ្គីគ្នាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីរបស់ខ្លួនដោយភាពថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្ដិសមជាប្រជាពលរដ្ឋនៃប្រទេសដែលមានអារ្យធម៌ខ្ពង់ខ្ពស់ មានវប្បធម៌ដ៏ចំណាស់ និងមានសីលធម៌ល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ប្រជាពលរដ្ឋទាំងអស់សាកអង្គុយយស្រមៃបន្តិចថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់កើតឡើង ឬមានហើយប៉ុន្តែ វាខូចខាតទៅវិញ ហើយការប្រយុទ្ធគ្នានៅតែបន្តរហូតមកទល់នឹងសព្វថ្ងៃ តើសោកនាដកម្មមានទំហំធំធេងប៉ុណ្ណាសម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។
បើតាម ឯកឧត្តម ប៉ែន បូណា សំនួរនេះអាចឱ្យយើងយល់បាន ពីតម្លៃនៃបទឈប់បាញ់ និងពីតម្លៃនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេសការអត់ធ្មត់របស់ថ្នាក់ដឹកនាំរបស់យើងដែលតែងតែចាត់ទុកសន្តិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។
ដូច្នេះការផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល លើថ្នាក់ដឹកនាំ ដែលបងប្អូនប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងធ្វើពេលនេះ គឺជារឿងមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះថ្នាក់ដឹកនាំរបស់យើងនៅពេលនេះធ្វើការសម្រេចចិត្តលើរឿងអ្វីមួយក៏ដោយគឺប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕
ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]