កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានបង្ហើបថា នាងនឹងរៀបការ ខណៈពេលដែលនាងបានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងពិធីជប់លៀងលាភាពនៅលីវរបស់នាង ជាមួយនឹងស្បៃកូនក្រមុំ និងរ៉ូបពណ៌ស។

 Selena Gomez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីយប់ថ្ងៃទី ២៨ ខែសីហា កន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានចែករំលែកនៅលើ Instagram នូវរូបថតជាបន្តបន្ទាប់របស់នាង ពីពិធីជប់លៀងលាភាពនៅលីវរបស់នាង ដែលធ្វើឡើងនៅទីក្រុង Cabo San Lucas ប្រទេសម៉ិកស៊ិក កាលពីប៉ុន្មានថ្ងៃមុន។ តារាចម្រៀងស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់ពណ៌សទាំងអស់ដែលជានិមិត្តរូបនៃអនាគតកូនក្រមុំរបស់នាង រួមទាំងមានស្បៃដែលប៉ាក់ដោយពាក្យថា Bride To be និងរ៉ូបដែលតុបតែងដោយគុជខ្យង។

 Selena Gomez

Selena មិន​បាន​ដាក់​ចំណងជើង​លើការ​បង្ហោះ​នោះ​ទេ ហើយ​បាន​បិទ​ការ​បញ្ចេញ​មតិ ប៉ុន្តែ​រូបថត​ពី​កម្មវិធី​ជប់លៀង អាច​បង្ហាញ​ថា​នាង​កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ជីវិត​របស់​នាង ដោយ​ត្រៀម​ចូល​ជីវិត​អាពាហ៍ពិពាហ៍​ឆាប់ៗនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez
 Selena Gomez និង គូស្នេហ៍
 Selena Gomez និង គូស្នេហ៍
 Selena Gomez និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]