កម្សាន្ត៖ តារាសម្ដែងប្រុស លោក Wallace Huo និងភរិយា Ruby Lin បានបង្ហាញសកម្មភាពថើបគ្នាយ៉ាងផ្អែមល្ហែម ពេលកំពុងទស្សនាការប្រគុំតន្ត្រីរបស់ Jiang Hui ជាមួយគ្នា កាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅនេះ។

យោងតាម ប្រភព Sinchew បានឱ្យដឹងថា លោក Wallace Huo និង Ruby Lin បានចូលរួមការប្រគុំតន្ត្រីរបស់ Jiang Hui នៅទីក្រុងតៃប៉ិ។ នៅពេលដែលកាមេរ៉ា មកដល់ ពួកគេទាំងពីរបានដោះរបាំងមុខ Wallace Huo ឱបកញ្ចឹងក Ruby Lin ហើយថើបនាងយ៉ាងទន់ភ្លន់។ បន្ទាប់មក ពួកគេក៏ដាក់របាំងមុខវិញយ៉ាងរហ័ស ហើយបន្តរីករាយនឹងបទចម្រៀង ខណៈដែលកាយវិការរបស់ពួកគេមានលក្ខណៈធម្មជាតិ និងស្និទ្ធស្នាល។ មួយរំពេចនោះ បានធ្វើឲ្យទស្សនិកជនរំភើបរីករាយស្រែកហៅឈ្មោះអ្នកទាំងពីរ ផងដែរ។

នេះជាលើកទីមួយហើយ ដែលគូស្វាមីភរិយា មួយគូនេះ បង្ហាញភាពស្និទ្ធស្នាលជាសាធារណៈ បន្ទាប់ពីសាងគ្រួសារនឹងគ្នាអស់រយៈពេល ៩ឆ្នាំ ដោយបានស្រលាញ់គ្នា និងរៀបការនៅឆ្នាំ ២០១៦។ មុននោះ ពួកគេកម្របានទាក់ទងគ្នា ឬបង្ហាញមុខជាមួយគ្នាណាស់។ ទង្វើនេះ ត្រូវបានគេចាត់ទុកថា ជាការឆ្លើយតបដោយផ្ទាល់ចំពោះពាក្យចចាមអារ៉ាមអំពីការលែងលះគ្នា នៅលើបណ្ដាញសង្គម។

គួររំឮកផងដែរថា Ruby Lin និង Wallace Huo បានប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទីប្រាំបួន របស់ពួកគេតាមបែបសាមញ្ញមួយ នៅចុងខែកក្កដា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]