លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សភាពការណ៍ជួរមុខមានភាពស្ងប់ស្ងាត់ពុំមានការវិវត្តន៍អ្វីថ្មីទេ តែកងកម្លាំងរបស់យើងកំពុងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។

ការថ្លែងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវអ្នកនាំពាក្យបានបន្ថែមថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុង ការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ជាទីបំផុត ហើយ កងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញចំពោះការគោរព ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ រួមនឹងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលបទឈប់បាញ់នេះទទួលបានការ គាំទ្រ និងស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងបានឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]