កម្សាន្ត៖ អាចនិយាយបានថា នៅតែជាទីចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន រាល់ពេលដែល តារាសម្ដែងស្រី Marian Rivera បានចេញមកបង្ហាញខ្លួន ចូលរួមកម្មវិធីផ្សេងៗ ជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងលេចធ្លោ មានមន្តស្នេហ៍ និងបានបង្ហាញសម្រស់កាន់តែក្មេងជាងវ័យ។

ថ្មីៗនេះ តារាសម្ដែងស្រី Marian Rivera នៅតែធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ ទៅលើសម្រស់ដ៏ទាក់ទាញ ក្នុងរូបភាពថ្មីនៅលើបណ្ដាញសង្គម ដោយរូបនាងបានបង្ហាញខ្លួន ក្នុងស្ទាយបែបយុវវ័យ អាវរឹបរាង សំពត់វែង ម៉ូតសក់បែបធម្មជាតិ ដែលមើលទៅកាន់តែជួយលើកសម្រស់កាន់តែស្អាត មានមន្តស្នេហ៍ ទៀតផង។

ជាមួយគ្នានេះដែរ ហ្វេនៗនៅតែបង្ហាញពីការពេញចិត្ត និងសរសើរពី ការរៀបចំខ្លួន ពោរពេញដោយភាពលេចធ្លោ ជាមួយនឹងសម្រស់ដ៏ក្មេងជាងវ័យ ខណៈពេលនេះ រូបនាងមានវ័យជាង ៤០ឆ្នាំក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]