កម្សាន្ត៖ តារាសម្តែងស្រី Son Ye Jin បានទាក់ទាញការចាប់អារម្មណ៍ ពេលបង្ហាញវត្តមាន នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅឯមហោស្រពភាពយន្តទីក្រុង Venice កាលពីថ្ងៃទី ២៩ ខែសីហា ដោយសារតែភាពឆើតឆាយ សិចស៊ី និងការលេងស្ទាយ៍យ៉ាងទាន់សម័យរបស់នាង។

Son Ye Jin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលើកដំបូង ដែលដើរលើកំរាលព្រំក្រហមនៅឯមហោស្រពភាពយន្តទីក្រុង Venice នោះ Son Ye Jin បានជ្រើសរើសរ៉ូបពណ៌ផ្កាឈូក តុបតែងដោយប៉ាក់រុក្ខជាតិពណ៌បៃតង ជាមួយនឹងក V ដ៏ជ្រៅ និងវាលខ្នង ដែលបានបង្ហាញពីរូបរាងដ៏ទាក់ទាញរបស់នាង។

Son Ye Jin 

តាមរយៈការបង្ហាញខ្លួនលើកនេះ Son Ye Jin បានបង្ហាញសម្រស់ស្រស់ស្អាត​នៅចំពោះមុខអ្នកសារព័ត៌មាន ជាមួយនឹងរូបរាងដ៏លេចធ្លោ មានមន្តស្នេហ៍ ក្នុងវ័យ ៤៣ ឆ្នាំ ដោយសារការហាត់ប្រាណ ក្រោយសម្រាលកូន ប្រកបដោយវិន័យរបស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]