កីឡា៖ នៅក្នុងពិភពបាល់ទាត់ ប្រិយមិត្តប្រាកដជាជ្រាបហើយថាកីឡាករដែលគេចាត់ទុកថាឆ្នើមបំផុត ប្រចាំប្រវត្តិសាស្ត្រគឺ ចៀសមិនផុតពី Cristiano Ronaldo និង Lionel Messi នោះឡើយ។

 Ronaldo និង Messi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារសមត្ថភាព និងទេពកោសល្យលើទីលានរបស់ពួកគេ កីឡាករ គ្រូបង្វឹក ឬសូម្បីអ្នកគាំទ្រតែងតែយក កំពូលខ្សែប្រយុទ្ធទាំងពីរមកប្រៀបធៀបគ្នា ក្លាយជាប្រធានបទជាហូរហែ ដោយខ្លះគិតថា Ronaldo ល្អជាង ឯខ្លះទៀតគិតថា Messi ល្អជាង ខណៈដែលអ្នកទាំងពីរសុទ្ធតែធ្លាប់ក្លាយជាម្ចាស់ពានបាល់មាស Ballon d'Or ដោយ Ronaldo ធ្លាប់ឈ្នះ៥ដង ឯ Messi ឈ្នះបាន៨ដង។

 Ronaldo និង Messi
 Ronaldo និង Messi

យ៉ាងណាមិញសម្រាប់គំនិតរបស់ Rodri ជាម្ចាស់ពាន Ballon d'Or កាលពីរដូវកាលមុនវិញ រូបគេគិតថា៖ "ភាពខុសប្លែកគ្នារវាង Ronaldo និង Messi គឺថា ពួកយើងរាងញញើតនឹង Ronaldo ពេលស្ថិតក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែជាមួយ Messi  វិញ ពួកយើងញញើតនឹងគេពេញទីលានតែម្ដង។" 

Rodri
Rodri និង Ronaldo
Rodri និង Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]