ការពលីរបស់វីរៈកងទ័ពយើងដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន មកទល់ពេលនេះយើងជាកូនខ្មែរនៅតែឈឺចាប់ និងចងចាំនូវវីរៈភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់សម្រាប់ជាតិមាតុភូមិមួយនេះ។ ដល់ពេលហើយ ដែលខ្មែរត្រូវរួមគ្នាតបស្នងសងគុណនូវការពលីរបស់វីរៈកងទ័ពយើង។ បិណ្ឌ១ ខ្មែររួមគ្នាគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឲ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។
បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ កញ្ញា ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ ក្រុមហ៊ុនប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើពិធីភត្តានុមោទនា ឧទ្ទិសមហាកុសលជូនវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងឡើងឋានសួគ៌ក្លាយជាទេវត្តា។ ដូច្នេះប៊ូសស្រ្តង សូមជម្រាបបុណ្យជូនបងប្អូនខ្មែរ ចូលរួមដោយផ្ទាល់ក្ដី ដោយបច្ច័យក្ដី ដើម្បីឧទ្ទិសផលបុណ្យជូនកងទ័ពពលីទាំងអស់គ្នា។ បងប្អូនអាចចូលបច្ច័យ តាមរយៈ QR បុណ្យបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង តែងតែជួយខ្មែរជានិច្ច មានដូចជាផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក និងកងទ័ពជួរមុខ ព្រមទាំងយុទ្ធនាការណ៍ ប៊ូសស្រ្តង1លានកំប៉ុង បរិច្ចាគ១០០០លានរៀល ជួយគ្រួសារកងទ័ពពលី និងរងរបួស ហើយពេលនេះ បានរៀបចំធ្វើបុណ្យជូនកងទ័ពពលីបន្ថែមទៀត។
ប៊ូសស្រ្តងផលិតផលខ្មែរ ជួយខ្មែរ សូមញុំាប៊ូសស្រ្តងដើម្បីជួយបន្តទៀត!
លីងវីដេអូ៖ https://www.facebook.com/share/v/1AuBwSaURc/




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]