អ្នកនាំពាក្យសហភាពអឺរ៉ុប៖ “ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដោយភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យកើនឡើងនូវភាពតានតឹង”។ នេះបើយោងតាមបណ្តាញព័ត៌មានអ៊ិច (X) របស់លោកជំទាវ Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវ ក៏បានបញ្ជាក់ពីគោលជំហររបស់សហភាពអឺរ៉ុប ជាមួយនឹងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកថា ចាប់តាំងពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចូលជាធរមានកាលពីម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងនេះ ហើយកម្ពុជាក៏បានអំពាវនាវឱ្យប្រទេសថៃ ប្រកានខ្ជាប់នូវបទឈប់បាញ់នេះដូចកម្ពុជាដែរ រួមទាំងគោលការណ៍ឯកភាពទាំង១៣ចំណុច ដែលសម្រេចបានក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលកន្លងមក។

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]