1xBet សូមមកនិយាយអំពីកីឡាករល្អបំផុតនៅក្នុងលីគកំពូលហុកគីរបស់ពិភពលោក។

Sidney Crosby (ក្រុម Pittsburgh Penguins, ប្រទេសកាណាដា)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករជើងចាស់វ័យ 38 ឆ្នាំរូបនេះជិតដល់ទីបញ្ចប់នៃអាជីពរបស់លោកហើយ ដែលកិច្ចសន្យា​របស់​លោក​មាន​រយៈពេលរហូតដល់ចុងបញ្ចប់នៃរដូវកាល 2026/2027។ ប៉ុន្តែឥឡូវនេះ Crosby កំពុងបង្ហាញពីជំនាញ និងស្មារតីនៃការប្រកួតដ៏អស្ចារ្យ។ លោកគឺជាអ្នករកបានពិន្ទុ​ច្រើន​ជាង​គេ​រួច​ទៅ​​ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Pittsburgh Penguins។ គ្មានការប្រកួតណាដែលគាត់រកបានតិចជាង 1 ពិន្ទុក្នុងមួយការប្រកួតឡើយ ហើយវាបានកើតឡើងច្រើនជាង 21 ឆ្នាំទៅហើយនៅក្នុងលីគកំពូលហុកគី!

Crosby ត្រូវបានគេចាត់ទុកថាជាតារាលេចធ្លោនាពេលអនាគតចាប់តាំងពីចាប់ផ្តើមអាជីពដំបូងមកម៉្លេះ ​ដោយ​​រូបគាត់រកបាន 102 ពិន្ទុ​ក្នុងរដូវកាលដំបូងរបស់គាត់។ បួនឆ្នាំក្រោយមក ក្នុងឆ្នាំ 2009 គាត់​បាន​ឈ្នះ​ពាន​រង្វាន់ Stanley Cup ដែល ជាពានលើកដំបូងក្នុងចំណោមពាន​ទាំងបីក្នុង​អាជីព​របស់គាត់។ កីឡាករ​វាយកូនបាល់លើទឹកកកដ៏​មាន​ទេពកោសល្យរូបនេះក៏ជាជើងឯកអូឡាំពិកពីរ​សម័យ​​កាលផងដែរ ហើយ​បាន​ឈ្នះពានរង្វាន់ពិភពលោក និងការប្រកួតពានរង្វាន់ NHL 4 Nations ជាមួយក្រុម​ជម្រើស​ជាតិ​របស់​លោក។ លោក Crosby បានដើរតួនាទីយ៉ាងសំខាន់ក្នុងជ័យជម្នះជា​ក្រុម​នីមួយៗ ហើយគាត់ក៏ទទួល​បាន​ពាន​រង្វាន់ឯកត្តជនជាច្រើនផងដែរ។ អ្នកគាំទ្រវាយកូនបាល់​លើ​​ទឹក​កក​គ្រប់រូបនឹងមានអារម្មណ៍សោក​សៅ​នៅ​ពេលលឺដំណឹងចូលនិវត្តន៍របស់លោក Sidney ។

Connor McDavid (ក្រុម Edmonton Oilers, ប្រទេសកាណាដា)

ប្រធានក្រុម Edmonton វ័យ 28 ឆ្នាំរូបនេះនៅតែមានឱកាសក្នុងការលុបចោល​ការចង​ចាំ​នៃការចាញ់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពីរលើករបស់ខ្លួន។ នៅឆ្នាំ 2025 Connor បានឈ្នះពានរង្វាន់ NHL 4 Nations ជាមួយក្រុមជម្រើសជាតិ​កាណាដា ដោយ​រកបានគ្រាប់បាល់ជ័យជំនះក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយឥឡូវ​នេះ​គាត់កំពុងតែរៀបចំខ្លួនសម្រាប់ការប្រកួតកីឡា​អូឡាំពិកលើកដំបូងរបស់គាត់។

ដោយសារល្បឿនជិះស្គីដ៏អស្ចារ្យ និងចលនាដៃដ៏គួរឱ្យស្ញើចសរសើររបស់លោក McDavid នេះហើយដែលអាច​ផ្តួលគូប្រកួតទាំងមូលបាន។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ចាប់តាំង​តែ​ចាប់ផ្តើម​លេង​​​ដំបូងហើយអាច​រក​ពិន្ទុបាន។ Connor បាននាំមុខនៅក្នុងលីគដោយរកពិន្ទុបានប្រាំដង និងរកបានច្រើនជាង 100 ពិន្ទុប្រាំបួនដង។ ជាក់ស្តែងតួលេខនេះនៅមិនទាន់ជាដែនកំណត់របស់គាត់នៅឡើយទេ។

Nathan MacKinnon (ក្រុម Colorado Avalanche, ប្រទេសកាណាដា)

គាត់មានពានរង្វាន់ឯកត្តជនតិចជាង McDavid ប៉ុន្តែគាត់មានពានរង្វាន់ Stanley Cup ដែល​គាត់បានឈ្នះក្នុង​ឆ្នាំ 2022។ MacKinnon គឺជាកីឡាករដ៏សំខាន់មួយក្នុងការរះឡើងរបស់ក្រុម Colorado ពីក្រុមដ៏ខ្សោយបំផុតក្នុងលីគទៅជាជើងឯកក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះ។ គូ​ប្រកួត​​​មិន​ដឹង​ថា​​ត្រូវធ្វើបែបណានៅ​ពេល​​​ MacKinnon បង្កើនល្បឿន បន្ទាប់មក Nathan ធ្វើការស៊ុត​បញ្ចូល​ទី​ដ៏​មាន​អានុភាពរបស់គាត់ ដូចជាតារាជនជាតិកាណាដាពិតប្រាកដ និងបញ្ជូនបាល់ដ៏អស្ចារ្យ។ MacKinnon កំពុងឆ្ពោះទៅចាប់យកការរកបានពិន្ទុច្រើនជាង 100 បួនរដូវកាលជាប់ៗគ្នា ហើយគាត់ក៏កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអូឡាំពិកជាលើក​​ដំបូងរបស់គាត់ដូចកីឡាករ McDavid ដែរ។

David Pastrňák (ក្រុម Boston Bruins, សាធារណរដ្ឋឆែក)

ជាកីឡាករសញ្ជាតិឆេកដ៏ល្អបំផុតមួយមិនអាចប្រកែកបានចាប់តាំងពីកីឡាករ Jaromír Jágr ដ៏ល្បីល្បាញ។ Pastrňák ត្រូវ​បាន​គេស្គាល់ជាយូរមកហើយថាជាអ្នកស៊ុតបញ្ចូលទីដ៏កំពូល ដោយពោរពេញទៅដោយថាមពល និងភាពច្បាស់លាស់ក្នុងការស៊ុតបញ្ចូលទីរបស់គាត់។ គាត់មិនបានបាត់បង់ជំនាញទាំងនេះទេ ហើយ​​​ក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ គាត់ក៏នៅតែបង្ហាញពីសមត្ថភាពលេង​របស់គាត់ផង​ដែរ។ នៅឆ្នាំ 2024 Pastrňák បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ​ដែលធ្វើឱ្យក្រុមសាធារណឆែកឈ្នះ​ពាន​រង្វាន់​ជើងឯកពិភពលោកជាលើកដំបូងក្នុងរយៈពេល 12 ឆ្នាំ។

Auston Matthews (ក្រុម Toronto Maple Leafs, សហរដ្ឋអាមេរិក)

កីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុងការបង្ហាញ​ខ្លួនលើក​ដំបូង​របស់​​​​លោកនៅ NHL។ Matthews អាចស៊ុតបញ្ចូលទីពីគ្រប់ទីកន្លែងនៅលើផ្ទាំងទឹកកក ប៉ុន្តែការរង​របួស​ញឹក​ញាប់របស់គាត់ធ្វើឱ្យឱកាសទទួលបានកំណត់ត្រាស៊ុតបញ្ចូលទីខ្ពស់ជាងគេរបស់កីឡាករអាមេរិកវ័យ 28 ឆ្នាំ​រូប​នេះ​មាន​ការ​ថយចុះ។ ការឈ្នះពានរង្វាន់ Stanley Cup ក៏ពិបាកផងដែរនៅក្នុងទីក្រុង Toronto ដ៏តានតឹង ហើយ​ការ​ស្តី​បន្ទោសខ្លះធ្លាក់ទៅលើកីឡាករ Auston ខ្លួនឯងដែលមិន​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​ក្នុង​វគ្គ​ជម្រុះ​ដើម្បី​បញ្ចប់​ការបរាជ័យជាប់ៗគ្នារបស់ក្រុម។

តាមដានលីគហុកគីល្អបំផុតរបស់ពិភពលោកជាមួយ 1xBet ខ្មែរ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]