ខ្ទឹមសរ ត្រូវបានគេទទួលស្គាល់ ថាគឺជាឱសថធម្មជាតិ និងជាអាហារដែលបង្កើន នូវថាមពលក្នុងរាង្គកាយ ជាយូរណាស់មកហើយ។ ចង់ដឹងថា ខ្ទឹមសរមានគុណប្រយោជន៍ និងព្យាបាលអ្វីបានខ្លះនោះ សូមអាននូវអត្ថបទ ខាងក្រោមទាំងអស់គ្នា៖

១. កាត់បន្ថយខ្លាញ់ក្នុងប្រម៉ាត់(កូលេស្តេរ៉ូល)៖ តាមការស្រាវជ្រាវបានឲ្យដឹងថា ខ្ទឹមសរអាចកាត់បន្ថយកូលេស្តេរ៉ូល នៅក្នុងឈាមបានយ៉ាងប្រសើរ។

២. ជាថ្នាំសម្រើបតណ្ហា៖ ខ្ទឹមសរត្រូវបានគេរកឃើញ និងបញ្ជាក់ថាជាថ្នាំសម្រើបតណ្ហា ព្រោះតែជាតិហើរក្តៅរបស់វា។ ជាក់ស្តែងដូចជា ព្រះសង្ឃនៅប្រទេសទីបេ ត្រូវបាបបញ្ឈប់មិនឲ្យធ្វើ ជាព្រះសង្ឃតទៅទៀតទេ បើសិនជាទទួលទានខ្ទឹមសរនោះ។

៣. ជាថ្នាំជួយប្រឆាំងជំងឺមហារីក និងថ្នាំសម្លាប់មេរោគ៖ ខ្ទឹមសរ ជាថ្នាំប្រឆាំងនឹងជំងឺមហារីក យ៉ាងមានប្រសិទ្ធិភាព ហើយខ្ទឹមសរដែល ទុកកាន់តែយូរ គឺមានប្រសិទ្ធិភាពកាន់តែខ្លាំង។



សូមផ្លាស់ប្តូរទម្លាប់ ហើយមកទទួលទាន នូវខ្ទឹមសរទាំងអស់គ្នា ដើម្បីទទួលបាននូវ សុខភាពល្អ។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]