ចំពោះប្រិយមិត្តដែល ពេញនិយមចូលចិត្តពិសារនូវគ្រឿងសមុទ្រ ប្រហែលជាបានស្គាល់នូវអយស្ទឺជាក់ជាមិនខាន តែអយស្ទឺដែលប្រិយមិត្តធ្លាប់បានបរិភោគនោះ វាមានទំហំតូចតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ ថ្ងៃនេះគេបានប្រទះឃើញ អយស្ទឺយក្សមួយដែលមានប្រវែងដល់ទៅ ៣៥.៥៦សង់ទីម៉ែត្រ។
អយស្ទឺយក្សមួយនេះ ត្រូវបានកត់ចូលក្នុងសៀវភៅ កំណត់ត្រាពិភពលោក Guinness ដែលត្រូវបានគេកំណត់ថា ជាអយស្ទឺដែលធំបំផុតលើពិភពលោក ពុំធ្លាប់បានជួបពីមុន។ អយស្ទឺដ៏ធំនេះត្រូវបានគេរកឃើញកាលពីខែតុលា ២០១៣ នៅក្នុងសមុទ្រ Wadden Sea ប្រទេសអាឡឺម៉ង់ ដែលវានៅមានជីវិត និងកំពុងតែលូតលាស់។
លោក Klaus Melbye ដែលធ្វើការនៅតំបន់សមុទ្រ Wadden បានរាយការណ៍ឲ្យដឹងថា បុគ្គលិករបស់គាត់ បានរកឃើញអយស្ទឺដ៏ធំមួយ ដែលមានទំហំធំស្មើនឹងស្បែកជើងលេខ ៤៤ ។ អយស្ទឺមួយនោះ ត្រូវបានគេយកទៅដាក់បង្ហាញ នៅឯឆ្នេរសមុទ្រ Wadden ដោយគេបានដឹងថា វាមានអាយុពី ១៥ ទៅ ២០ឆ្នាំ និងអាចរស់បានច្រើនឆ្នាំទៅមុខទៀត។ តែបើចង់ដឹងថា វាមានអាយុប៉ុន្មានឲ្យពិតប្រាកដនោះ គឺទាល់តែចាំដល់វាងាប់ ហើយកាត់សាច់របស់វា ទៅធ្វើការពិសោធន៍ ទើបអាចដឹងពីអាយុពិតប្រាកដរបស់វា តែជាធម្មតាគេសង្ឃឹមថា វាអាចរស់ដល់អាយុ ៣០ឆ្នាំ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ អយស្ទឺដ៏ធំមួយនេះ?
ប្រភព៖ Dailymail
កែសម្រួលដោយ តូម៉ាតូ
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]