នេះយើងអាច ហៅថា វាជាកម្មរបស់ អ្នកបើកបរម៉ូតូម្នាក់ ដែលរូបគេបើកបរ ដោយមិនប្រយ័ត្នប្រយែង ហើយក៏ត្រូវជួប ប្រទះគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើអោយ មានរបួសធ្ងន់ គួរសម។
អ្នកជិះពីក្រោយម្នាក់ ដែលបានបំពាក់ កាមេរ៉ានៅលើក្បាល របស់គេហើយ ក៏បានថតជាប់ នូវសកម្មភាពក្នុងការ បើកម៉ូតូយ៉ាងលឿន អំឡុងពេលដែល មានការស្ទះ ចរាចរណ៍យ៉ាងខ្លាំងនោះ។
មុនដំបូងស្ថានការណ៍ ហាក់ដូចជាដំណើរ យ៉ាងរលូន តែក្រោយមកនៅពេលដែល អ្នកបើកឡាន ដឹកទំនិញម្នាក់ បានបើកទ្វារឡាន របស់គាត់ភ្លាមៗ នៅកណ្តាលផ្លូវនោះ ស្រាប់តែរឿងអាក្រក់ក៏ បានកើតឡើង ភ្លាមៗផងដែរ។
ម៉ូតូមួយគ្រឿងនោះ ក៏បានទៅបុក នឹងទ្វាររបស់ឡាន ដឹកទំនិញហើយ ទាំងអ្នកបើកបរ ម៉ូតូ និង អ្នកជិះពីក្រោយសុទ្ធ តែត្រូវដួលនៅលើ ដីទាំងអស់គ្នា ប៉ុន្តែជាសំណាង ដែលពួកគេមិនមាន របួសជាធ្ងន់ធ្ងរពេក នោះទេ។
វីដេអូនេះ ក៏ជាការដាស់តឿន និងបង្កើតការ ប្រុងប្រយ័ត្ន ដល់អ្នកជិះម៉ូតូ គ្រប់រូបផងដែរ៕
ចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]