ប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញកំណើនកូនខ្មែរ ដែលនិយមចេញបទចម្រៀង ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងសាច់ភ្លេងផ្ទាល់នោះ បានកើនឡើងគួរអោយកត់សម្គាល់ ដោយពួកគេទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសស្រទាប់យុវវ័យ ពោលគឺមិនត្រឹមតែរូបសម្បត្តិស្រស់សង្ហារនោះទេ ថែមទាំងមានទឹកដមសម្លេងពិរោះផងដែរ។
ដូចគ្នានេះដែរ ខ្មែរឡូតនឹងនាំមកនូវ បទចម្រៀង Original មួយបទ ក្រោមចំណងជើងថា “អរគុណដែលអូនស្រលាញ់បង” ដែលជាការបកស្រាយដោយបុរសសង្សារ មានគណនីឈ្មោះថា Kimse Feat។
"អរគុណដែលអូនស្រលាញ់បង ប៉ុន្តែបងគ្មានអ្វីសម្រាប់ជូនអូនទេ គឺមានតែបាច់ផ្កា និងពាក្យសន្យាថា បងនឹងស្រលាញ់អូន ជារៀងរហូត ដរាបណាដល់ថ្ងៃដែលបងសូន្យ។" នេះជាអត្ថន័យដកស្រង់ នៅក្នុងបទចម្រៀងមួយនេះ។
គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់លោក Kimse Feat ភាគច្រើនគឺជាបទចម្រៀង Original និង Cover ដែលបទចម្រៀងនិមួយៗ សុទ្ធសឹងតែមានអ្នកចូលស្តាប់ យ៉ាងច្រើនសម្បើម មិនចាញ់តារាចម្រៀង ក្នុងផលិតកម្មប៉ុន្មានទេ។
ដូចនេះបើចង់ដឹងច្បាស់ មានតែសម្តាប់បទចម្រៀងខាងក្រោម៖
ប្រភព៖ យូធូប
ដោយ RoMeo
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]