អាមេរិក៖ លោកអ្នកធ្លាប់តែឃើញ កូនឆ្កែតូចៗ គួរឲ្យស្រលាញ់ ប៉ុន្តែនៅសហរដ្ឋអាមេរិកវិញ បែរជាមាន ការប្រកួតជើងឯក សត្វឆ្កែ ដែលមានរូបរាង អាក្រក់ជាងគេបំផុត ទៅវិញ ដែលកម្មវិធីនេះ ត្រូវបាន ធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។

នេះជាលើកទី ២៦ មកហើយសំរាប់ការប្រកួតបែបនេះ ហើយឆ្នាំនេះផងដែរ ការប្រកួតរក សត្វឆ្កែ ដែលអាក្រក់ជាងគេបំផុត នៅលើពិភពលោក ត្រូវបានធ្វើឡើង ក្នុងតំបន់ Sonoma-Marin Fairgrounds ដែលស្ថិតនៅ ទីក្រុង Petaluma រដ្ឋ California។

ជាមួយគ្នានេះដែរ ម្ចាស់របស់ សត្វឆ្កែ ដែលឈ្នះការប្រកួតឆ្នាំនេះ នឹងទទួលបាន ទឹកប្រាក់ ចំនួនជាង ១,៨០០ ដុល្លារអាមេរិក ដើម្បីជាការលើកទឹកចិត្ត ដែលមិនបាន រំលោភបំពានសិទ្ធិសត្វ និង មិនធ្វេសប្រហែសលើ ការមើលថែទាំចំពោះ សត្វចិញ្ចឹមរបស់ខ្លួន បើទោះបីជាវា មានរូបរាងអាក្រក់ ក៏ពិតមែន។

ចង់ដឹងថា សត្វឆ្កែទាំងនោះ មានមុខមាត់អាក្រក់យ៉ាងណា ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖


មុខ Cute ទេ?

ជើងឯក ឈ្មោះ Peanut

វាមានឈ្មោះថា SweePee ជាពូជឆ្កែ Chihuahua កូនកាត់


មួយនេះវិញ មានឈ្មោះ Quasi Modo


មួយដែលពាក់អាវកាក់នេះ ប្រហែលជា ស្អាតជាងគេ ក្នុងការប្រកួតនេះ ឈ្មោះថា Grovie 


អតីត ជើងឯក ឈ្មោះ Elwood ជាឆ្កែអាក្រក់បំផុត កាលពីឆ្នាំ មុនៗ ដែលបានងាប់បាត់ទៅហើយ

មួយនេះ ឈ្មោះ Gus

នេះជាសត្វឆ្កែ ដែលបានឈ្នះ ក្នុងការប្រកួតនេះ


ប្រិយមិត្ត មានចំណាប់អារម្មណ៍ យ៉ាងណាដែរ ចំពោះពួកវា ?

ប្រភព៖ metro

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]