រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ទី ២6 ខែមិថុនា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន អេសស៊ីជី បានប្រកាសនូវកម្មវិធីហ្វឹក ហាត់ការងារ (International Internship Program) របស់ខ្លួនដែលនឹង ផ្តល់ឲ្យនិស្សិតក្នុង ប្រទេសកម្ពុជា និងប្រទេសនានានៅតំបន់ អាស៊ានដូចជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម នូវឳកាសទទួលបានបទ ពិសោធន៍និងជំនាញ ចំណេះដឹងផ្នែកឧស្សាហកម្ម ការតម្រង់ផ្លូវការងារ និងការអភិវឌ្ឍន៍ជំនឿជាក់ ដើម្បីត្រៀមខ្លួនជាមុនសម្រាប់ ការងាររបស់ពួកគេនា ពេលអនាគត។

លោក Somwang Manpimonchai ដែលជាប្រធានក្រុមហ៊ុន អេសស៊ីជី ប្រចាំប្រទេសកម្ពុជា (Country Director of SCG in Cambodia) បានមានប្រសាសន៍ឲ្យដឹងថា “អេសស៊ីជី បង្កើតកម្មវិធីហ្វឹកហាត់ ការងារនេះឡើងដើម្បី អបអរដល់ដំណើរការអាជីវកម្ម ប្រកបដោយនិរន្តរភាព របស់ខ្លួនក្នុងរយៈពេល ១០០ ឆ្នាំ គិតត្រឹមឆ្នាំ ២០១៣ ហើយនេះក៏ជាផ្នែកមួយនៃ យុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍ ធនធានមនុស្សរបស់ អេសស៊ីជី ដើម្បីត្រៀមសម្រាប់ ការមកដល់នៃ សមាគមសេដ្ឋកិច្ចអាស៊ាន (AEC) ដើម្បីបង្កើតធនធានមនុស្ស សម្រាប់គម្រោងពង្រីកអាជីវកម្មនៅ ក្នុងតំបន់អាស៊ាននា ពេលអនាគត។”

កម្មវិធីដែលមានរយៈពេល មួយខែពេញ ដែលត្រូវហ្វឹកហាត់នៅក្នុង ប្រទេសថៃនេះ ត្រូវបានបង្កើតឡើងសម្រាប់ និសិត្សឆ្នាំទី៣ដែលកំពុង សិក្សាលើជំនាញទាក់ទងនឹង វិស័យវិស្វកម្ម និងនិស្សិតដែលកំពុង សិក្សាផ្នែក អាជីវកម្ម ហិរញ្ញវត្ថុ គណនេយ្យ ទីផ្សារ និងសេដ្ឋកិច្ច។ បន្ថែមពីលើឳកាសចូលរួមជាមួយ សកម្មភាពរបស់ក្រុមហ៊ុនឈានមុខ គេក្នុងតំបន់អាស៊ាន ការសិក្សាពីរបៀបធ្វើគម្រោង និងវគ្គបណ្តុះ បណ្តាលពិសេស បេក្ខជនដែលជាប់ក្នុងការ ជ្រើសរើសនឹងអាចសិក្សាស្វែងយល់ បន្ថែមពីវប្បធម៌របស់បណ្តាប្រទេស ក្នុងតំបន់អាស៊ាន ជាមួយមិត្តភិក្តថ្មីៗដែលនឹងត្រូវ ចូលរួមក្នុងកម្មវិធីនេះជាមួយគ្នា។

“យើងរំពឹងយ៉ាងមុតមាំថា កម្មវិធីនឹងផ្តល់ឳកាសឲ្យ និស្សិតប្រើប្រាស់ចំណេះ ដឹងដែលពួកគេមាន អនុវត្តក្នុងការងារជាក់ស្តែង នៅពេលដែល AEC ត្រូវបានបង្កើតឡើង។ និស្សិតដែលចូលរួមក្នុង កម្មវិធីនេះ មិនត្រឹមតែអាចយល់ដឹងកាន់ តែច្បាស់ពីវិស័យ ឧស្សាហកម្មប៉ុណ្ណោះទេ តែពួកគេនឹងយល់កាន់តែ ស៊ីជម្រៅថែមទៀតពី ទស្សនវិជ្ជាអាជីវកម្មរបស់  អេសស៊ីជី  ដូចជា អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព ដែលជាគោលការណ៍ដ៏ ប្រពៃដែលយើងបានអនុវត្តក្នុងរយៈពេល ជាង១០០ឆ្នាំកន្លងមកនេះ។”

លើសពីនេះទៅទៀត ពួកគេក៏នឹងមានឳកាសរាប់អាន មិត្តភិក្តថ្មីៗ រៀនសូត្រ សិក្សា និងស្វែងយល់ពីវប្បធម៌ និងប្រជាជនក្នុងតំបន់អាស៊ាន ក៏ដូចជាទទួលបាននូវ ដំបូន្មានល្អៗ រួមជាមួយការបណ្តុះបណ្តាល ពីសំណាក់អ្នកណែនាំជាន់ ខ្ពស់នៅក្នុងក្រុមហ៊ុន អេសស៊ីជី ផងដែរ។

“កម្មវិធីនេះ នឹងជួយឲ្យពួកគេទទួលបានបទ ពិសោធន៍កាន់តែច្រើន និងចំណេះដឹងកាន់តែ ទូលំទូលាយទាក់ទង នឹងអាជីវកម្មនានារបស់ក្រុមហ៊ុន អេសស៊ីជី រួមជាមួយបណ្តាញ ទំនាក់ទំនងកាន់តែធំ ដែលអត្ថប្រយោជន៍ ទាំងនេះនឹងក្លាយជាកូនសោដ៏ សំខាន់សម្រាប់ពួកគេដើម្បីចូល ទៅក្នុងទីផ្សារការងារដែលមានការ ប្រកួតប្រជែងខ្ពស់នៅ ពេលដែល AEC ឈានចូលមកដល់។” លោក Somwang Manpimonchai បានបន្ថែម។

សម្រាប់និស្សិត ដែលមានបំណងចង់ហ្វឹក ហាត់ការងារ និងអភិវឌ្ឍខ្លួនឯងបន្ថែមតាម រយៈកម្មវិធីនេះ ត្រូវដាក់ពាក្យដោយភ្ជាប់ជាមួយ នូវអត្ថបទចំនួន ២ទៅគេហទំព័រ http://goo.gl/AiyuEV ឲ្យបានមុនថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៤។ សម្រាប់បេក្ខជន ដែលជាប់ការ ជម្រុះក្នុងវគ្គទីមួយនឹងត្រូវក្រុមហ៊ុនទាក់ ទងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៤ ដើម្បីធ្វើការសម្ភាសន៍ ហើយបេក្ខជនដែលត្រូវបាន ជ្រើសរើសនឹងត្រូវចូលរួមក្នុងកម្មវិធីនេះ នៅខែកក្កដា ឆ្នាំ ២០១៤។

អំពី អេសស៊ីជី

អេសស៊ីជី ជាក្រុមហ៊ុនឈានមុខ គេមួយក្នុងតំបន់ អាស៊ានដែលដំណើរការ អាជីវកម្មសំខាន់ៗចំនួនបីគឺ ស៊ីម៉ងត៍និង សម្ភារសំណង់ អេសស៊ីជី សារធាតុគីមី អេសស៊ីជី និងក្រដាស អេសស៊ីជី។ ដោយមានក្រុមហ៊ុនជាង ២០០ និងបុគ្គលិកប្រមាណ ៤៧,០០០ នាក់ស្ថិតក្រោមអាជីវកម្មរបស់ខ្លួន អេសស៊ីជី តែងផលិតនិងចែកចាយ ផលិតផល និងសេវាកម្មដែលមាន គុណភាពខ្ពស់ ឆ្លើយតបចំពោះតម្រូវរបស់ អតិថិជននាពេលបច្ចុប្បន្ន និងអនាគត។ ក្រុមហ៊ុនកាលពីពេលថ្មីៗកន្លង ទៅនេះទើបរៀបចំកម្មវិធី អបអរសាទរគម្រប់ខួប ១០០ ឆ្នាំនៃអាជីវកម្មរបស់ ខ្លួនគិតត្រឹមឆ្នាំ ២០១៣ ប្រកបដោយ មោទនភាពក្រៃលែង។

ជាមួយទស្សនវិស័យចង់ ក្លាយជាអាជីវកម្ម ប្រកបដោយនិរន្តរភាព ឈានមុខគេក្នុងតំបន់អាស៊ាន អេសស៊ីជី បានពង្រីកអាជីវកម្មរបស់ ខ្លួនពាសពេញតំបន់អាស៊ាន ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលស្ថិតក្នុងគោលដៅយុទ្ធសាស្រ្ត របស់អាជីវកម្មនេះដែរតាំង ពីឆ្នាំ ១៩៩២ មកម៉្លេះ។ អេសស៊ីជី បានដំណើរការអាជីវកម្មក្នុង ប្រទេសកម្ពុជាអស់រយៈពេល ជាង ២០ ឆ្នាំមកហើយ ដោយបច្ចុប្បន្នមាន ក្រុមហ៊ុនចំនួន៥គឺ Kampot Cement Co.,Ltd., SCG Concrete Roof Co.,Ltd, CPAC Cambodia Co.,Ltd, CPAC Concrete Product (Cambodia) Co.,LtdនិងSCG Trading (Cambodia) Co.,Ltdដែលបុគ្គលិកក្នុងមូលដ្ឋាន ប្រមាណជាង ៥០០ នាក់ត្រូវបានផ្តល់ការងារធ្វើ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]