បាត់ដំបងៈ ប្រពន្ធប្តឹង នគរបាលឲ្យ ចាប់ប្តីពីបទចាប់រំលោភ ប្អូនថ្លៃ មិនបានសម្រេច ខណៈស្រ្តីជាប្រពន្ធមិននៅផ្ទះ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ថៃទី១៣ ខែមិថុនា ឆ្នាំ២០១២នៅចំណុច ភូមិ.ឃុំព្រៃចាស់ ស្រុកឯកភ្នំ នាំយកមកសាកសួរ នៅអធិការស្រុករួចកសាងសំណុំរឿង បញ្ជូនខ្លួន ទៅស្នងការខេត្ត ដើម្បីចាត់ការបន្ត។ ប្រភពពីនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថាជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហេង យាំងហឿង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនេសាទត្រី មានទីលំនៅភូមិ.ឃុំព្រៃចាស់ ស្រុកឯកភ្នំ។ ចំណែកជនរងគ្រោះឈ្មោះ ភ.ធ.ហ. អាយុ១៧ឆ្នាំ នៅផ្ទះជាមួយគ្នាខាងលើ។

ប្រភពបន្តថាតាមសម្តីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា៤ទៅ៥ថ្ងៃនេះ បងស្រីខ្លួនមិននៅផ្ទះរវល់ ទៅខេត្តសៀមរាបខ្លួនបាននៅផ្ទះ៣នាក់ ជាមួយបងថ្លៃប្រុស និងប្អូនប្រុសគាត់ម្នាក់ទៀត។ លុះនៅយប់កើតហេតុវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ ខ្លួនកំពុងដេកលក់ក្នុងមុងស្រាប់តែ បងថ្លៃប្រុស បានបើកមុងចូលហើយចាប់ស្រាតខោ តែត្រូវខ្លួនធាក់មួយជើង ផ្អើលគេទាំងយប់។ ភ្លាមៗនោះខ្លួនទូរស័ព្ទទៅប្រាប់បងស្រី ដែលកំពុងនៅខេត្តសៀមរា បទាំងយប់ឲ្យដឹងរឿង។ បងស្រីពេលដឹងរឿងហើយ បានទូរស័ព្ទប្តឹងសមត្ថកិច្ច បន្តឲ្យជួយ អន្តរាគមន៌។ លុះព្រឹកឡើងថ្ងៃដដែល មាននគរបាលមកនាំខ្លួនបងថ្លៃ (ជនសង្ស័យ) ទៅប៉ុស្តិធ្វើការសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភប្អូន ថ្លៃពិតប្រាកដមែន តែមិនបានសម្រេចត្រូវវាធាក់មួយ ជើងផ្អើលគេទាំងយប់។ លុះព្រឹកឡើងឃើញ នគរបាល មកនាំខ្លួនតែម្តង។ បច្ចុប្បន្នកម្លាំងនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ខេត្ត​បាត់ដំបង ៖ ​​បុរស​ជន​ជាតិ​​វៀត​ណាម​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​បណ្តឹង​​របស់​ប្រពន្ធ​​ដែល​រង​ការ​ចោទ​ថា ​ប៉ុន​ប៉ង​ចូល​មុង​ចាប់​ប្អូន​ថ្លៃ​រំលោភ​សេព​​សន្ថវៈ​​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​១៣ មិថុនា ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ។ ​ប៉ុន្តែ​​បុរស​នេះ​​បាន​អះ​អាង​ថា ​ចូល​មុង​​ច្រឡំ​ ព្រោះ​ស្រវឹង​ខ្លាំង​ពេក ​​រក​កន្លែង​ដេក​អត់​ឃើញ ។

​មន្ត្រី​នគរបាល​​មូល​ដ្ឋាន​និយាយថា ​បុរស​ជន​ជាតិ​វៀតណាម​នោះ​ឈ្មោះ​​ហេង ​យាំង​ធឿន អាយុ​៣៦​ឆ្នាំ ​​ត្រូវ​ប្រពន្ធរបស់​ខ្លួន​ឈ្មោះ​ភុំ ​ភារម្យ ​អាយុ​​​៣៧​ឆ្នាំ ​ប្តឹង​ចោទ​ប្រកាន់​ថា ​បាន​ព្យា​យាម​​បើក​មុង​ចូល​ចាប់​រំលោភ​​ប្អូន​ស្រី​ខ្លួន​ឈ្មោះ​ភុំ ធី​ហឿង អាយុ​១៧​ឆ្នាំ ​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​​ទាំង​កណ្តាល​អធ្រាត្រ​ តែ​មិន​​​បាន​សម្រេច​​ដោយ​សារ​នាង​ ភ្ញាក់​ទាន់​ហើយ​ស្ទុះ​រត់​ចេញ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]