Major Cineplex by Cellcard បានបើកដំណើរការនៅកម្ពុជា រួមពេលជាមួយCellcard Blu-O ដែលជា ផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ៧០-៣០ភាគរយ រវាង Major Cineplex Group PLC និង Platinum Cineplex ជាភាគីកម្ពុជា ដោយមាន ក្រុមហ៊ុនសេវា ទូរសព្ទចល័ត និងទូរគមនាគមន៍កម្ពុជា Cellcard ជាអ្នកឧបត្ថម្ភ ស្លាកសញ្ញា (Naming Sponsor) ។
Major Cineplex by Cellcardជារោងភាពយន្តលំដាប់អន្តរជាតិមានសរុប ៧ សាល បំពាក់ដោយ កៅអីអង្គុយ និងគេងទម្រេតប្រកប ដោយផាសុកភាព ដែលអាច បម្រើអតិថិជន បានរហូតដល់ ១.៥០០នាក់ ។ បន្ថែមពីលើការ រចនាផ្ទៃខាង ក្នុងសាលនិមួយៗ យ៉ាងប្រណីត ប្លែកអារម្មណ៍ រួមជាមួយ ប្រព័ន្ធសំឡេងល្អ ឥតខ្ចោះនោះ សូម្បីតែបន្ទប់រង់ចាំក៏ ឡើងរចនាយ៉ាង ពិសេសដែរ។
សម្រាប់ការទស្សនានៅសាល VIP ឯណេះ កៅអី ទស្សនាអាចកាច់ ទម្រេតបានងាយស្រួល និងមានសេ វាបម្រើ ភេសជ្ជៈអាហារ សម្រន់ផ្ទាល់ នៅនឹងកៅអីតែម្ដង។ មិនតែប៉ុណ្ណោះ Major Cineplex By Cellcard នៅមានសាលដ៏ទំនើប មួយផ្សេងទៀត ដែលបំពាក់ ដោយបច្ចេកវិទ្យា ចុងក្រោយបង្អស់ 4DX។ ក្រៅពីកៅអីអាចធ្វើចលនា ញ័រ កម្រើកតាម សាច់រឿង ដូចពិភពខាងជាក់ ស្ដែងហើយនោះ 4DX បូកបន្ថែម លក្ខណៈពិសេស មួយចំនួនទៀតដូចជា ខ្យល់ ទឹក អ័ព្ទ ក្លិន ប្រដាប់ទ្រជើងពិសេស និងចំណុចគួរ អោយ រំភើបជាច្រើនទៀត។
ចំណែកឯមណ្ឌលកម្សាន្តប៊ូលីង Cellard Blu-o គឺមានលក្ខណៈពិសេសច្រើន លើសពីកន្លែងលេង ប៊ូលីងធម្មតា ទាំងបរិយាកាសល្អ មានបន្ទប់ជប់ លៀងឯកជន ព្រមទាំងសេវាកម្ម ភេសជ្ជៈ អាហារ និងសេវា (F&B) គ្រប់សព្វតែម្ដង។
បណ្ដុំសេវាកម្សាន្តដ៏ទំនើប និងសម្បូរបែប មិនធ្លាប់មាននៅ កម្ពុជាទាំងពីរ នេះបានដំណើរ ការសាកល្បង នៅផ្សារទំនើប AEON Mall តាំងពីចុងខែមិថុនាមក។
អ្វីដែលចាប់អារម្មណ៍ពិសេសជាង គេសម្រាប់ប្រជាជនកម្ពុជាគឺ តម្លៃដ៏សមរម្យមួយ។
នេះ ក៏ដោយសារមានកិច្ច ឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Cellcard និងដៃគូឧបត្ថម្ភ ជាច្រើនផ្សេងៗទៀត ដែលបានចូលរួម និងកំពុងបន្ត ចូលរួមជាអាថ៌ ធនាគារ CIMB ស្រាបៀរអង្គរ ក្រុមហ៊ុន Yamaha និងក្រុមហ៊ុនកូកា កូឡា។
ការរួមចំណែកឧបត្ថម្ភពីក្រុមហ៊ុន ទាំងនេះហើយ ដែលជួយឲ្យតម្លៃសំបុត្ រទស្សនាកាន់តែ ទាបបើធៀប ទៅនឹងគុណភាព ដ៏អស្ចារ្យ មិនធ្លាប់មាន។ អតិថិជនរបស់ក្រុមហ៊ុន Cellcard និងដៃគូ ឧបត្ថម្ភ ទាំងអស់ ក៏នឹងទទួលបាន អត្ថ ប្រយោជន៍ ព្រមទាំងការផ្ដល់ជូន ពិសេសៗច្រើនទៀតជា បន្តបន្ទាប់។
លោក Vicha Poolvaraluk អគ្គនាយក Major Group បានថ្លែងថា៖ " Major Cineplex Group កំពុងពង្រីកខ្លួនទៅ កាន់ទីផ្សារអន្តរជាតិ ហើយក្រុងភ្នំពេញ គឺជាឱកាសឥតខ្ចោះមួយ ដែលមានជាស្រេច នូវផ្សារទំនើប ដែលមានបរិយាកាសល្អ ទីតាំងល្អ និងមានការគាំទ្រយ៉ាង ច្រើនពីប្រជាពលរដ្ឋក្នុងស្រុក។ យើងនឹងបន្តពង្រីកទីផ្សារ បន្តទៀត ពេលដែលឱកាស បែបនេះហុចឲ្យ។ ទាំងនេះគឺដោយសារ យើងយល់ថាប្រជាជនកម្ពុជា មានជម្រើសកម្សាន្តក្នុង ដែនកំណត់មួយនៅឡើយ ក្នុងពេលដែលពលរដ្ឋ កម្ពុជាវ័យក្មេងៗកំពុងចង់ បានសេវាកម្មកម្សាន្ត របៀបដែលយើងកំពុង នាំមកជូនពួកគេ"។
គិតតែនៅប្រទេសថៃ Major Cineplex Group មានរោងភាពយន្តសរុប ៤៩៥ និង ១២០.០០០ កៅអី។ បើគិតទាំងនៅថៃ និងឥណ្ឌា មានប៊ូលីងជាង ៥០០ Lane កំពុងដំណើរការ។
ក្រៅពីសេវាកម្មរោងកុន និងប៊ូលីង Major Cineplex ក៏ជាផលិតកម្មភាពយន្ត ដែលផលិតកុនថៃ ល្បីៗជាច្រើន។
Cellcard គឺក្រុមហ៊ុនសេវាទូរសព្ទចល័តលេខ១នៅកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ហើយការប្ដេជ្ញារបស់ពួកគេដើម្បីផ្ដល់គុណភាព ធ្វើឲ្យ Cellcard ក្លាយជាដៃគូធំដ៏ល្អសម្រាប់ Major Cineplex៕
បញ្ចូលអត្ថបទ ដោយម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]