កាលពីពេលថ្មីៗនេះ នារីវ័យក្មេងម្នាក់ បានទទួលរង នូវភាពអាម៉ាស់ យ៉ាងខ្លាំង បន្ទាប់ពីនាង បានរាំគ្រវី ចង្កេះ តាមបទ “Wiggle” ដែលបទនេះ កំពុងតែមាន ការពេញនិយម ខ្លាំងបំផុត នៅលើបណ្តាញ អ៊ីនធឺណែត ខណៈនាងប្រឹង គ្រវីចង្កេះ ខ្លាំងពេក បណ្តាលឲ្យ លេចមក ទាំងកាកតែម្តង។

គួរបញ្ជាក់ផងដែរថា បទ “Wiggle” គឺជាបទចម្រៀង ជាភាសាអង់គ្លេស បកស្រាយដោយ តារាចម្រៀង ជនជាតិ អាមេរិក ឈ្មោះ Jason Derulo និងបុរសពុកមាត់ ពូកែខាងរ៉េប Snoop Dogg ដែលមានការ ពេញនិយមបំផុត នៅលើបណ្តាញ អ៊ីនធឺណែត និងមាននារីៗ វ័យក្មេង រូបរាងសិចស៊ី ជាច្រើននាក់ នៅជុំវិញពិភពលោក រាំតាមបទ “Wiggle” នេះ ដែលមើលទៅ ពិតជាគួរឲ្យ ខ្នាញ់មែនទែន។

បើតាមខ្សែវីដេអូ ដែលបានថត និងបង្ហោះ ទៅលើបណ្តាញ YouTube ដែលមានចំនួនទស្សនា រហូតដល់ទៅ ជិត១០លានដង របស់នារីវ័យក្មេង ដែលទទួលរង ភាពអាម៉ាស់នោះ បានបង្ហាញឲ្យឃើញ ថា នាងបានពាក់អាវ ពណ៌ខ្មៅ ដៃវែង និងស្លៀកខោ ពណ៌ផ្កាឈូក ដ៏ស្តើង អាចមើលធ្លុះ បានរាំគ្រវីចង្កេះ តាមបទ “Wiggle” ដែលមើលទៅ ពិតជាគួរឲ្យ ចាប់អារម្មណ៏មែនទែន។ ផ្ទុយមកវិញ នាងបានធ្វើឲ្យ អ្នកទស្សនា ដែលកំពុងតែជក់ចិត្ត មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាង ប្រឹងគ្រវីចង្កេះ ខ្លាំងពេក ក៏លេចចេញមក ទាំងកាក ប្រឡាក់ពេញខោ ខណៈអ្នកទស្សនា អាចមើលឃើញ យ៉ាងច្បាស់ ដោយសារតែនាង ស្លៀកខោ ស្តើងពេក៕

ទស្សនាវីដេអូរបស់នាង ដែលរាំគ្រវីចង្កេះទាំងអស់គ្នា៖

ខាងក្រោមនេះ គឺជាវីដេអូ នារីៗជនជាតិកូរ៉េ ដ៏សិចស៊ី រាំស៊ីអារម្មណ៏ តាមបទ Wiggle នេះ៖

ខាងក្រោមនេះ គឺជាវីដេអូចម្រៀង បទ Wiggle របស់លោក Jason Derulo៖

ប្រភព ៖ YouTube

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]