រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារខ្សែភ្លើងឆក់ នៅចំណុចព្រែក មួយកន្លែងនៅក្នុង ភូមិព្រែកលៀប សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ខណៈទៅលេងផ្ទះសង្សារ ហើយតខ្សែភ្លើង ឆក់ត្រី។

ជនរងគ្រោះដែល ត្រូវអគ្គីសនីឆក់ស្លាប់ មានឈ្មោះ កា សុព្រី អាយុ៣៤ឆ្នាំ ជាជនជាតិអ៊ីស្លាម រស់នៅសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាអ្នកម៉ៅការ សំណង់ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានធ្វើដំណើរទៅលេង ផ្ទះសង្សាររបស់ខ្លួន ឈ្មោះស្វាយ សារី អាយុ ២៨ឆ្នាំ នៅចំណុចទីតាំង កើតហេតុខាងលើ ហើយបានតខ្សែភ្លើង ពីផ្ទះដើម្បីឆក់ត្រីក្នុងព្រែក ។ ខណៈពេល កំពុងឆក់ត្រី ក៏បានកាន់ចំមុខតំណ ក៏ត្រូវឆក់ខ្លួន ឯងប្រកាច់ក្នុង ទឹកស្លាប់តែម្តង ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ភ្លាមៗអ្នកជិតខាង បាននាំគ្នាជួយសង្គ្រោះ ដោយសែងយក ទៅកប់ដី ខ្សាច់ និងធ្វើចលនា ហើយប្រុង ហៅ រថយន្តបញ្ជូន ទៅកាន់មន្ទីរពេទ្យ តែត្រូវបានគ្រូពេទ្យ ឱ្យដឹងថា ស្លាប់វបាត់ទៅហើយ ។ សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ នាំយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]