ថ្ងៃទី២២ ខែមករាឆ្នាំ២០១៥នេះ ក្រុមហ៊ុនថេរាម៉ូតូបានដាក់លក់ជាផ្លូវការនូវម៉ូតូ អគ្គីសនីដំបូង ដែលអាច ភ្ជាប់ ជាមួយ ទូរស័ព្ទ iPhone របស់ខ្លួននៅ ក្នុងទីផ្សារកម្ពុជាហើយ។ ម៉ូតូA4000i មានលក្ខណៈ ពិសេសជា យុទ្ធសាស្រ្ត សំរាប់អនាគត ដោយមានស្តង់ដារ គុណភាព របស់ប្រទេសជប៉ុន ទាន់សម័យ សន្សំសំចៃ និងការពារបរិស្ថាន។

ម៉ូតូអគ្គីសនីA4000i មានលក្ខណៈពិសេសអស្ចារ្យ ដោយអាចភ្ជាប់ជាមួយទូរស័ព្ទ iPhone បាន លោកអ្នក ដាក់ទូរស័ព្ទ iPhone ក្នុងប្រអប់កុងទ័ររបស់ម៉ូតូ លោកអ្នកអាច ប្រើប្រាស់ នូវកម្មវិធី ផ្សេងៗ ដែលមាន ដូចជា ការបង្ហាញជា កុងទ័រវាស់ល្បឿន ប្រតិបត្តិការរបស់ម៉ូតូ ការប្រើប្រាស់ ថាមពលអំឡុង ពេលបើកបរ ថាមពលដែលនៅសល់ និងកម្មវិធីផ្សេងៗ ទៀតពេល កំពុងបើកបរ។

ម៉ូតូអគ្គីសនី A4000i មិនប្រើសាំង មិនចាំបាច់ដូរប្រេងម៉ាស៊ីន មិនចាំបាច់ផ្លាស់ប្តូរច្រវ៉ាក់ និងមីញ៉ុង បំពាក់ដោយ អាគុយលីស្យូម 48V40Ah ដែលអាចបង្កើនល្បឿនបានដល់ទៅ ៦០គម/ម៉ និងជិះបាន ចម្ងាយ៦០គម ដោយអាចឡើងទួល ចំណោត បានកម្រិត មុំ១៥ដឺក្រេ ហើយរយៈពេល នៃការសាកគឺ ត្រឹមតែ ៤ម៉ោងកន្លះ ប៉ុណ្ណោះ លើសពីនេះទៅ ទៀតលោកអ្នក អាចចល័ត អាគុយបាន ដោយអាច យកទៅ សាកនៅកន្លែង ណាដែលមាន ចរន្តអគ្គីសនី ហើយអាគុយនេះ អាចប្រើប្រាស់ បានរហូតដល់ ទៅ ៥០,០០០គម ដែលយូរជាង អាគុយធម្មតា ដល់ទី ៥ដង ម៉ូតូA4000i នេះអាចផ្ទុក បានចំនួន មនុស្ស០២នាក់ និងមានទំហំឃ្លុប ធំអាចដាក់ មួកសុវត្ថិភាពបានចំនួន០២។ ទាំងនេះអាច ធ្វើឱ្យអ្នកជិះ មានភាពជឿជាក់ និងមានអារម្មណ៍ ថាមាន ភាពទាន់សម័យ។

 
 
នៅក្នុងពិធីសម្ភោធក្រុមហ៊ុននេះ លោក ជា សំអាត នាយកប្រតិបត្តិក្រុមហ៊ុនលីប្រាឌឺម៉ូធ័រ បានមាន ប្រសាសន៍ថា ម៉ូតូអគ្គីសនី A4000i នេះនឹងត្រូវបាន ដាក់លក់ជាផ្លូវការក្នុង តម្លៃ ៤,២៩៩ ដល្លាអាមេរិច លោក ជា សំអាត បានមាន ប្រសាសន៍ ថា ក្នុងការដាក់លក់ ដំបូងនេះ ក្រុមហ៊ុននឹង បញ្ចុះតម្លៃចំនួន ២០០ដល្លាអាមេរិក ចាប់ពីថ្ងៃនេះរហូត ដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយធានា ជូនរយៈពេល ០១ឆ្នាំ លើម៉ូតូ និងអាគុយ ក្រៅពីនេះ យើងទទួលផ្តល់ នូវសេវា ត្រួតពិនិត្យ និងជួសជុលរយៈពេល០២ឆ្នាំ។

ក្រុមហ៊ុនថារាម៉ូធ័រមានជំនឿចិត្តថា ម៉ូតូ A4000i នឹងធ្វើឱ្យអតិថិជនពេញចិត្តនឹងមានទំនុក ចិត្តលើផលិត ផលរបស់ជប៉ុន ជាមធ្យោយ បាយ ដ៍ឆ្លាតវៃ មានរូបរាងស្អាត ទាន់សម័យ ការពារបរិស្ថាន និងសន្សំសំចៃខ្ពស់។

ក្រុមហ៊ុនថេរាម៉ូធ័រ ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតម៉ូតូអគ្គីសនីដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រុមហ៊ុនថេរាម៉ូធ័រមិនមែនជាក្រុមហ៊ុន ទីមួយទេ ដែលផលិត ម៉ូតូអគ្គីសនី នៅក្នុងទីផ្សារ ប៉ុន្តែម៉ូតូទាំងនោះ ជាទូទៅមានបញ្ហាគុណភាព និងប្រតិបត្តិការរបស់អាគុយ។

ក្រុមហ៊ុនថេរាម៉ូធ័រ មានសមាជិកភាគហ៊ុនដែលជាអ្នកល្បីឈ្មោះ និងមានទេព្យកោសល្យនៅប្រទេសជប៉ុន ជាច្រើន ចូលរួម ដូចជា  លោក Nobuyuki Idei អតីតប្រធាន ក្រុមហ៊ុន សូនី (former chairman of Sony)  លោក Koichiro Yamamoto អតីត អនុប្រធាន ក្រុមហ៊ុន អែបផលជប៉ុន (former vice president of Apple Japan) និងលោក Kenji Tsujino អតីតប្រធាន ក្រុមហ៊ុន Google ជប៉ុន (former president of Google Japan)។ ក្រុមហ៊ុន ថេរាម៉ូធ័រ បានចាប់ទាញ ចំណែកទីផ្សារ របស់ខ្លួននៅ ប្រទេស ជប៉ុនចំនួន រហូតដល់ទី ៤០% ហើយក្រុមហ៊ុន បានពង្រីកទីផ្សារ របស់ខ្លួន ទៅអឺរ៉ុប និងអាស៊ី។





បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]