រាជធានីភ្នំពេញ៖ ស្រីស្រស់ម្នាក់ទំនងជាស្រវឹង បានអោយសង្សារជូនទៅផឹកបន្ត នៅក្លឹបតែបុរសជាសង្សាមិនព្រម ស្រាប់តែស្រីស្រស់ខាងលើដោះស្បែកជើងវាយ ក្បាលខាងប្រុសពកជាច្រើនកន្លែង ហើយប្រតាយប្រតប់គ្នា តាមបណ្តោយផ្លូវ១៨២ បង្កអោយមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាល យប់។
ហេតុការណ៍នេះកើត នៅវេលាម៉ោង២និង១០នាទីយប់ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវលេខ១៨២ (ផ្លូវទេពផន) កែងនិងផ្លូវលេខ២៤៧ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួល គោក។
ក្រោយពេលកើតហេតុ ស្រីស្រស់ខាងលើដែលជាសង្សារ មិនព្រមឡើងជិះម៉ូតូ ក៏បានទៅមុខបាត់ទៅ ចំណែកបុរសជាសង្សាក៏បាន បណ្តើម៉ូតូតាមពីក្រោយស្រីស្រស់ ខាងលើបាត់ទៅ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]