ភ្នំពេញ ៖ ជើងទម្រលើផ្ទះល្វែងជាន់ទី២ ដែលកំពុងសាងសង់មួយកន្លែង ស្ថិតនៅជិត វត្ដអង្គតាមិញ ភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានបាក់ កាលពីវេលាម៉ោង១១និង៣០ នាទី ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្ដែមិនបណ្ដាលឱ្យកម្មករ សំណង់ឬក៏សមាជិកគ្រួសារ ផ្ទះល្វែង មួយនេះរងរបួសឬគ្រោះ ថ្នាក់ដល់អាយុ ជីវិតនោះឡើយ ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹមសារ៉ាន់ បានឱ្យដឹងថា មិនមែនជា ការបាក់បេតុង សេចក្ដីរាយ ការណ៍មួយចំនួន នោះឡើយ ពោលជាការរលំជើងទម្រនៅ លើផ្ទះល្វែង ដែលកំពុងសាង សង់ជាន់ទី២ នៅជិតវត្ដអង្គតាមិញ ។
លោកយឹម សារ៉ាន់ បានបញ្ជាក់ថា គ្រោះ ថ្នាក់មួយនេះ មិនបានប៉ះពាល់ដល់ប្រជាពល រដ្ឋជាម្ចាស់ផ្ទះ និងកម្មករសំណង់ ដែលកំពុងធ្វើការនៅទីនោះឡើយ។
លោកអធិការបានបន្ដថា ក្រោយទទួល បានព័ត៌មានភ្លាមៗ លោកបានចាត់ឱ្យមន្ដ្រីនគរបាលមូលដ្ឋាន ចុះទៅពិនិត្យ មើលធ្វើការសួរនាំនិងណែនាំឱ្យមេការសំណង់និងកម្មករត្រូវមានការត្រួតពិនិត្យឡើងវិញ ឱ្យបានត្រឹមត្រូវពេល កំពុងសាងសង់ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុ ដូចករណីខាងលើនេះ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]