អ៊ីស្រាអែល៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយ ដែលកំពុង ទទួលបានការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ជាពិសេសអ្នក ដែលស្នេហាវិស័យ កីឡាបាល់ទាត់ ក៏ព្រោះតែ ក្នុងនោះមាន ទិដ្ឋភាពនៃ ការឈូសយកបាល់ ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ បាល់ទាត់ ដែលបានធ្វើឲ្យ កីឡាករម្នាក់ រងរបួស យ៉ាងធ្ងន់ធ្ងរ។
រឿងរ៉ាវដ៏ អាក្រក់នេះកើតឡើង នៅក្នុងការប្រកួត បាល់ទាត់រវាង ក្រុម Maccabi Haifa ជាមួយនឹង ក្រុម Bnei Yehuda ក្នុងក្របខ័ណ្ឌ បាល់ទាត់របស់ ប្រទេសអ៊ីស្រាអែល ដែលមានកីឡាករ ខាងក្រុម Maccabi Haifa ឈ្មោះថា Ruben Rayos បានធ្វើការ ឈូសយកបាល់ តែបែរទៅជា ធាក់ជើង កីឡាករ Rafi Dahan នៃក្រុម Bnei Yehuda ទៅវិញ ហើយទង្វើមួយនេះ គឺត្រូវបានគេ ចាត់ទុកថា ជាការឈូស យកបាល់ដ៏ អាក្រក់បំផុត សម្រាប់ប្រវត្តិសាស្ត្រ បាល់ទាត់ របស់ពិភពលោក។
បើយើងមើល តាមវីដេអូនោះ យើងនឹងឃើញ ជើងរបស់ កីឡាករ Rafi បានបាក់ភ្លាមៗ និងពោរពេញទៅ ដោយការឈឺចាប់ បំផុត បន្ទាប់ពីត្រូវ បានកីឡាករ Ruben ធាក់ត្រូវពេញ មួយទំហឹង ក្រោយមក Rafi ក៏ត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ។ តែអ្វីដែល រឹតតែ អាក្រក់ទៀតនោះ គឺថាគ្រូពេទ្យ បានប្រកាសថា Rafi នឹងមិនអាច ជាសះស្បើយ ១០០% ជារៀងរហូត ដែលនេះជា មូលហេតុធ្វើឲ្យ រូបគេបង្ខំ ព្យូរស្បែកជើង (ចូលនិវត្តន៍) និងបោះបង់ អាជីពជា កីឡាករបាល់ទាត់ របស់គេ ត្រឹមវ័យ ២៥ឆ្នាំ។
មនុស្សជាច្រើន បានសម្តែង ក្តីអាណិតអាសូរ បន្ទាប់ពី បានឃើញវីដេអូ នេះហើយបាន ចាត់ទុកថា ការឈូសយកបាល់ បែបនេះគឺ ជាសកម្មភាព ដ៏សាហាវ និងអាក្រក់ យ៉ាងខ្លាំងបំផុតមួយ៕
ចង់ដឹងថា តើសកម្មភាព នៃការឈូស យកបាល់នោះ វាអាក្រក់ខ្លាំង យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោម៖
រូបភាព នៃកីឡការ Rafi ត្រូវបានគេ សែងចេញពី ទីលានបន្ទាប់ ពីត្រូវបាន គេធាក់ឡើង បាក់ជើង
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]