នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ត្រូវនឹង ឆ្នាំមមែ សប្តស័ក ពស ២៥៥៩ ត្រូវនឹងថ្ងៃទី ១៣-១៤-១៥ ។ នៅតាមទីវត្តអារាម និងតាមគេហដ្ឋាន និមួយៗ បាននឹង កំពុងចាប់ផ្តើម តុបតែងគ្រឿងលំអ សំរាប់ទទួល ទេវតាឆ្នាំថ្មី។ ចំណែកឯនៅ លើទូរសព្ទ ឯណេះ វិញក៏មាន LINE ជាកម្មវិធីទូរសព្ទមួយ ដែលបាន ចូលមកកាន់ កម្ពុជា មុនគេបង្អស់នេះ ក៏បានចូល រួមអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំខ្មែរ ផងដែរ ។ LINE គឺជាកម្មវិធី ទូរស័ព្ទមួយ ដែលផ្តល់ នូវមុខងារជាច្រើន សម្រាប់អ្នក ប្រើប្រាស់ដូចជា Free Call និង Video Call រួមជាមួយការ ផ្ញើរូបភាព ផ្ញើរសារសំលេង និងកម្មវិធី ផ្សេងៗទៀត ដែលអាចធ្វើការ Download បានដោយឥត គិតថ្លៃ តាមរយៈ Link ភ្ជាប់ជាមួយនេះ ជាមួយប្រព័ន្ធ IOS http://apple.co/1GtWcdN និងប្រព័ន្ធ Android http://bit.ly/1BysQdc

ថ្ងៃនេះ LINE Cambodia បានប្រកាសចេញផ្សាយនូវ Stickers ដែលមានជាអក្សរខ្មែរ ហើយថែម ទាំងតុបតែង តួអង្គរបស់ខ្លួន ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ចូលរួម ជាមួយនិង សកម្មភាពជា ច្រើនដែលមាន ទាក់ទងនិងពិធី បុណ្យចូលឆ្នាំខ្មែរ ដូចជា ល្បែងបោះអង្គញ់ ស្រង់ព្រះ និងរបាំត្រុដិ ជាដើមដែលបង្ហាញដូច នៅខាងក្រោមនេះ ៖

តើអ្នកទាំងអស់គ្នាចង់បាន Stickers នេះដើម្បីប្រើប្រាស់ជាមួយនិងការជជែកលេងកំសាន្ត ជាមួយមិត្តភក្តិ និង ដៃគូ របស់ អ្នកនៅក្នុង LINE ដែរឬទេ ? សម្រាប់អ្នក ដែល ប្រើប្រាស់ LINE ស្រាប់ គ្រាន់តែចុចលើ Link នេះ http://line.me/R/shop/detail/4206 (បើកតាមទូរសព្ទ) អ្នកនឹង ចូលទៅដល់ទីតាំង សំរាប់ធ្វើ ការ Download ឬធ្វើតាមការ ណែនាំ ខាងក្រោមនេះ ៖

  1. ចូលទៅកាន់ LINE Option រួចចុចលើ Sticker Shop

2.ចូលទៅកាន់ FREE អ្នកនឹងឃើញ Sticker “ Khmer New Year “ នៅលើគេតែម្តង

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]