កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍តុបតែងខ្លួន របស់ តារាចម្រៀងស្រី ទេព បូព្រឹក្ស នៅតែធ្វើឲ្យហ្វេនៗជាច្រើន ចូលចិត្ត និងតាមដាន ជាមួយនឹងបង្ហាញស្ទាយ៍ថ្មីៗ ពោរពេញដោយភាពទាក់ទាញ ដែលមកជាមួយនឹងឈុតស្អាតៗទាន់សម័យប្លែកភ្នែក មិនថាពេលចេញកម្សាន្ត ឬចូលរួមកម្មវីធីផ្សេងៗ ។

ដោយឡែក ថ្មីៗនេះដែរ តារាចម្រៀងស្រី ទេព បូព្រឹក្ស ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម និងបានអង្រួនចិត្តទស្សនិកជនយ៉ាងខ្លាំង ដោយនៅក្នុងនោះ រូបនាងបានមកជាមួយនឹងឈុតក្រហម ដែលមានការរចនាម៉ូតយ៉ាងទាក់ទាញ រំលេចចេញនូវភាពស្រស់ស្អាត មើលទៅបែបមានអំណាច គួរឲ្យចាប់អារម្មណ៍។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយ ក៏មានហ្វេនៗជាច្រើន បានចូលមកបង្ហាញពីការពេញចិត្ត និងបានសរសើរ ទៅលើស្ទាយ៍ថ្មីរបស់នាង ដែលមានភាពទាក់ទាញ និងមានមន្តស្នេហ៍យ៉ាងខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]