ចិន៖ ស្ត្រីម្នាក់ ត្រូវបានស្ត្រីមួយ ក្រុមនាំគ្នាព្រួតវាយធ្វើបាប រហូតដល់ទាញខោក្នុងចេញមកក្រៅ នៅលើ ផ្លូវសាធារណៈ មួយកន្លែង ព្រមទាំង ថត សកម្មភាព ទាំងនោះ បង្ហោះពេញ អ៊ីនធើណេត ។
សកម្មភាពដែលនាងជាសាហាយត្រូវបាន ស្រាតខោក្នុង ចេញមកក្រៅ
ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅលើ ផ្លូវសាធារណៈ មួយកន្លែង នៅ ក្នុងទីក្រុង ដាតុង ក្នុងខេត្ត សានស៊ី ដែល តាមរយៈ វីដេអូឃ្លីប ដែលត្រូវបានបង្ហោះក្នុង បណ្តាញអ៊ីនធើណេត បានបង្ហាញឲ្យឃើញថា ស្ត្រីមួយក្រុម នេះ បានឈ្លោះប្រកែក ជាមួយស្ត្រីម្នាក់ ដែល ត្រូវចោទ ជាសាហាយប្តី របស់ពួកគេ បន្ទាប់មក ស្ត្រីមួយក្រុមនោះ ក៏ចាប់វាយទាត់ធាត់ស្ត្រីរងគ្រោះ និងស្រាតខោក្នុង របស់នាង ទាញ ចេញមកក្រៅតែម្តង ។
ដោយឡែក អ្នកដែលឃើញហេតុការណ៍នេះ បែរជានាំគ្នា ឈរថតយ៉ាងសប្បាយរីករាយ ហើយ គ្មាននរណា ម្នាក់ចូលទៅជួយស្ត្រីរងគ្រោះនោះទេ ។ ចំណែកឯប៉ូលិស បាននិយាយថា ពួកគេមិនទាន់ ទទួលបានពាក្យប្តឹងណាមួយ លើហេតុការណ៍នេះ ដូច្នេះពួកគេ ក៏មិនបានធ្វើការស៊ើបអង្កេត លើករណីនេះដែរ ៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព Mirror
ដោយ៖ ទីន
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]