ខេត្តឧត្តរមានជ័យ ៖ មានរឿងរ៉ាវមួយ និងក៏ជាពាក្យចចាមអារ៉ាម ពុំគួរឱ្យជឿបាននិយាយតៗ ពីមាត់មួយ ទៅមាត់មួយថា ទីកន្លែងមន្ត្រីបម្រើការងាររដ្ឋបាលអន្តរជាតិ អូរស្មាច់កម្ពុជា គឺមានភ្ញៀវអន្តរជាតិដែល ធ្វើដំណើរឆ្លងកាត់ចេញ-ចូលនោះ បានភាន់ច្រឡំថា ជាទីតាំងកន្លែងបង្គន់អនាម័យទៅវិញ ដែលស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់អូរស្មាច់បានឱ្យដឹងថា ពួកគាត់ដែលរស់នៅទីនេះតែងតែ ឮគេនិយាយតៗគ្នាថា ទីកន្លែងដែលមន្ត្រី កាំកុងត្រូល, មន្ត្រីគយ និងមន្ត្រីត្រួតពិនិត្យមាត់ច្រកទ្វារ អន្តរជាតិទាំង៣កន្លែងនេះ កន្លងមកមានភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ចេញ-ចូលនោះ ពួកគាត់ឈឺពោះនាំគ្នា រត់ចូលទៅបត់ជើងតូច-ធំដោយស្មានថា ជាបង្គន់អនាម័យសម្រាប់ទទួលភ្ញៀវ ដែលហេតុការណ៍នេះ បានកើតឡើងជាញឹកញាប់មកហើយ នៅមាត់ច្រកទ្វារអន្តរជាតិ អូរស្មាច់នោះ ។
ប្រជាពលរដ្ឋបន្តថា ទីកន្លែងដែលបម្រើការងារ រដ្ឋបាលទាំង៣កន្លែងនេះ បើពិនិត្យមើលទៅប្រៀប ដូចជាបង្គន់អនាម័យ សម្រាប់ទទួលភ្ញៀវ មែន ពីព្រោះខុសពីទីតាំងកន្លែងមន្ត្រី ដែលបម្រើការងាររដ្ឋបាលរបស់ ប្រទេសរាជាអាណាចក្រថៃ ។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា គួរណាស់ លោកដែលមានតួរនាទីគ្រប់គ្រង នៅក្នុងដែនដីតំបន់នេះ ឱ្យមានចិត្តមានថ្លើមខ្មាស ដល់ប្រទេសជិតខាងផង ត្រូវចេះរៀបចំទីតាំងតំបន់រដ្ឋបាល ដែលស្ថិតនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ឱ្យមានសោភ័ណភាព និងទីតាំងរបស់មន្ត្រី ឱ្យបានសមរម្យ កុំបណ្តែត បណ្តោយទុកឱ្យមានភ្លៀវអន្តរជាតិ ច្រឡំបែបនេះតទៅទៀត ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]