ខេត្តកណ្ដាល ៖ ជនសង្ស័យ៦នាក់ ក្នុងនោះមានជនជាតិ វៀតណាម២នាក់ ត្រូវសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅកន្លែងផ្សេងៗគ្នា ដោយជាប់ពាក់ព័ន្ធ ពីបទរក្សាទុកគ្រឿងញៀន ដើម្បីចែកចាយ កាលពីថ្ងៃទី២៤ មិថុនា ២០១៥ ព្រមទាំងរឹបអូសវត្ថុតាង បានមួយចំនួនផងដែរ ។
ករណីទី១-នគរបាលស្រុកកោះធំ បានឃាត់ខ្លួន ជនជាតិវៀតណាម២នាក់ កាលពីវេលា ម៉ោង១២ថ្ងៃទី២៤ មិថុនា ស្ថិតនៅចំណុច ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យ វៀតណាមទាំង២នាក់ ម្នាក់ឈ្មោះវិន យ៉ាំងឃីម ភេទប្រុស អាយុ៥៣ឆ្នាំ និងម្នាក់ទៀតឈ្មោះវិន យ៉ាំងយូ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ ។ កម្លាំងបាន រឹបអូសវត្ថុតាងមានម្សៅក្រាម ពណ៌.ស ហេរ៉ូអ៊ីន ចំនួន១៧កញ្ចប់តូច, កញ្ឆាក្រៀម១ថង់ធំ និងដបសម្រាប់ ជក់កញ្ឆា២ និងជ្រុញសម្រាប់ហាន់កញ្ឆា១ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]