ជាការពិត មនុស្សភាគច្រើន មានការខ្វល់ខ្វាយ លើបញ្ហាសាច់ដុះ ដែលតែងកើតឡើង នៅជុំវិញ ក ក្លៀក និងត្របកភ្នែក ឬកន្លែងផ្សេងៗ ជាដើម។ ចំពោះសាច់ដុះ ជាដុំស្បែកតូចមួយ ដែលមានពណ៌ផ្កាឈូក រឺក៏ជួនកាល មានពណ៌ត្នោតខ្ចី។
សាច់ដុះ បានកកើតឡើង ដោយសារតែ ការកើនឡើង នៃសរសៃឈាម និងស្រទាប់កូឡាជែន (Collagen) នៅក្នុងផ្នែកក្រាស់ នៃស្បែក។ ក្នុងនោះដែរ មនុស្សមួយចំនួន បានព្យាបាលសាច់ដុះ នេះដោយ កាំរស្មីឡាស៊ែរ រឺក៏វះកាត់ ជាដើម ប៉ុន្តែប្រហែលជា ពួកគេមិនបានចាប់អារម្មណ៍ ទៅលើវិធីសាស្ត្រ បែបធម្មជាតិ មួយចំនួននោះទេ ដែលវាក៏អាច កម្ចាត់សាច់ដុះ នេះបានផងដែរ។
១) ប្រេងដើមតែ៖ ប្រេងដើមតែ ជាមធ្យោបាយ ដ៏ធម្មជាតិបំផុត ក្នុងការព្យាបាល បញ្ហាស្បែក ជាច្រើន រួមទាំងបញ្ហា សាច់ដុះ លើរាងកាយ នេះផងដែរ។ ប្រេងដើមតែនេះ អាចកម្ចាត់ សាច់ដុះ បានយ៉ាងមាន ប្រសិទ្ធភាព។
វិធីអនុវត្ត៖ លាងសម្អាតកន្លែង ដែលមានសាច់ដុះ ដោយសាប៊ូដុសខ្លួន និងទឹក ហើយទុកឲ្យស្ងួត។ យកដុំសំលី ជ្រលក់ទឹក រួចបន្តក់ប្រេងដើមតែ ចំនួន ៣តំនក់ បន្ទាប់មកលាបលើ សាច់ដុះ រាងជារង្វង់។ ប្រេងដើមតែ នឹងជ្រាបចូល ហើយចុងបញ្ចប់ សាច់ដុះនោះ នឹងស្ងួត ហើយវានឹងជ្រុះ ដោយខ្លួនវាតែម្តង។
២) ទឹកខ្មេះផ្សំពីផ្លែប៉ោម៖ ទឹកខ្មេះផ្សំពីផ្លែប៉ោម ជាវិធីធម្មជាតិ ដ៏ល្អបំផុត ក្នុងការកម្ចាត់សាច់ដុះ។
វិធីអនុវត្ត៖ ត្រាំសាច់ដុះ ជាមួយនឹង ទឹកក្តៅឧណ្ឌៗ ហើយទុកវាឲ្យស្ងួត។ បន្ទាប់មក យកដុំសំលី ទៅជ្រលក់ នឹងទឹកខ្មេះ ដែលផ្សំពីផ្លែប៉ោម ហើយលាបនៅលើ សាច់ដុះ។ ទុកចោល ពី ១០ ទៅ ១៥នាទី រួចលាងចេញ ដោយទឹកក្តៅឧណ្ឌៗ។ អនុវត្តវិធីនេះ ពី ២ ទៅ ៣ដង ក្នុងមួយថ្ងៃ រហូតដល់សាច់ដុះ ជ្រុះចេញ។
៣) ប្រេងល្ហុង (Castor Oil) ៖ ប្រេងល្ហុង ជាវិធីដ៏ខ្លាំងក្លាមួយ ដែលអាចព្យាបាល បញ្ហាសាច់ដុះ យ៉ាងមានប្រសិទ្ធិភាព ព្រោះវាមានសារធាតុចិញ្ចឹម ជាច្រើន ដែលជួយជម្រុះ ស្បែកដុះ ខុសប្រក្រតី និងជួយថែរក្សាស្បែក ឲ្យមានសុខភាពល្អផងដែរ។
វិធីអនុវត្ត៖ យកប្រេងល្ហុង លាយជាមួយនឹង ម្សៅសូដា (Baking Soda) រួចកូរឲ្យសព្វ។ លាបគ្រឿងផ្សំទាំងនេះ នៅលើសាច់ដុះ និងប្រើប្រាស់ បង់បិទដំបៅ មកបិទពីលើ។ ទុកចោល ពី ២ ទៅ៣ ម៉ោង និងលាងចេញ ជាមួយទឹក ក្តៅឧណ្ឌៗ។ ព្យាយាមអនុវត្តវិធីនេះ ប្រហែល ពី ២ ទៅ ៣សប្តាហ៍ រហូតសាច់ដុះ ជ្រុះដោយខ្លួនវា។
៤) ខ្ទឹមស៖ ខ្ទឹមសស្រស់ ក៏អាចព្យាបាល លើបញ្ហាស្បែក ជាច្រើនផងដែរ រួមទាំងសាច់ដុះ នេះផងដែរ ព្រោះថា ជាតិអង់ស៊ីម ដែលមានក្នុងខ្ទឹមស អាចជួយឲ្យ សាច់ដុះ ជ្រុះបាន។
វិធីអនុវត្ត៖ ដំខ្ទឹមស ២ ទៅ ៣កម្ពឹស ឲ្យម៉ត់ រួចយកមកលាប នៅត្រង់កន្លែងណា ដែលមានសាច់ដុះ រួចបិទបង់ ពីលើ។ ទុកចោល ពី ២ ទៅ ៣ម៉ោង រួចលាងចេញ ជាមួយទឹកក្តៅឧណ្ឌៗ។ អនុវត្តវិធីនេះជាប្រចាំ រហូតដល់ សាច់ដុះជ្រុះអស់៕
ប្រភព៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]