ភ្នំពេញ៖ ពិធីកររូបសង្ហារ ជា វណ្ណារិទ្ធ បានធ្វើឲ្យភរិយារបស់ខ្លួនភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកំណើត ខណៈពេលនាងកំពុងតែគេងលង់លក់។
តារាប្រុសរូបនេះ បានទិញទូរស័ព្ទ iPhone 6S Plus ឲ្យទៅភរិយា សម្រាប់ជាកាដូពិសេស សម្រាប់ថ្ងៃកំណើតរបស់នាង។ ប៉ុន្តែលោក ជា វណ្ណារិទ្ធ មិនបានឲ្យនាងដឹងខ្លួនជាមុននោះទេ គឺរូបគាត់ បានទុកទូរស័ព្ទនោះក្បែរខ្លួនរបស់នាង ដើម្បីពេលនាងក្រោកឡើង មានការភ្ញាក់ផ្អើល និងរំភើបចិត្ត នៅពេលបានឃើញតែម្តង។
ក្នុងនោះដែរ លោក ជា វណ្ណារិទ្ធ បានបង្ហោះសារ និងរូបថតចូលក្នុងគណនីហ្វេសប៊ុករបស់លោកថា "នេះជាកាដូ ក្នុងថ្ងៃកំណើតសម្រាប់នាង ព្រោះនាងស្រឡាញ់ពណ៌ផ្កាឈូក ដូច្នេះហើយ ពណ៌ Rose Gold គឺល្អបំផុតសម្រាប់ថ្ងៃកំណើតនាង។ សង្ឃឹមថា ពេលនាងក្រោកឡើង នាងនឹងភ្ញាក់ផ្អើល។ រីករាយថ្ងៃ កំណើតណាអូនសម្លាញ់។ បងស្រឡាញ់អូន" ។
គួរបញ្ជាក់ផងដែរ ពិធីកររូបនេះ ទើបតែទទួលបានចំនងដៃអាពាហ៍ពិពាហ៍គឺ កូនប្រុសដ៏ទ្រលុកទ្រលន់មួយ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ និងបានដាក់ឈ្មោះឲ្យកូនប្រុសរបស់ខ្លួនថា "ជា ប្រសិទ្ធិរិទ្ធ"៕
ជា វណ្ណារិទ្ធ ជូនកាដូ ទូរស័ព្ទ iPhone6s ឲ្យទៅភរិយា
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]