អាមេរិក៖ វាមិនមែនជារឿងធម្មតានោះទេ ដែលបុរស វ័យក្មេងម្នាក់អាច មានលទ្ធភាពរកប្រាក់ បានយ៉ាងច្រើន រហូតដល់ អាចទិញ បាននូវគេហដ្ឋានដ៏ធំស្កឹមស្កៃ និងមានតម្លៃថ្លៃ សម្បើមមួយ តាមរយៈការបង្ហោះ វីដេអូហ្គេម ចូលក្នុងទំព័រយូធូប ប៉ុណ្ណោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ Jordan Maron អាយុ២៣ឆ្នាំ បានធ្វើឲ្យ មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានទិញ នូវគេហដ្ឋានដ៏ធំស្កឹមស្កៃ និងល្អប្រណិតមួយ ដែលមានទីតាំងនៅឯ តំបន់កំពូលភ្នំ Hollywood របស់សហរដ្ឋអាមេរិក ក្នុងតម្លៃដល់ទៅ ៤.៥លានដុល្លារ ហើយអ្វីដែលសំខាន់ គឺថាប្រាក់ដែលគេរកបាននោះ គឺបានមកពីការ ថតសកម្មភាពរបស់ខ្លួន ក្នុងការលេងហ្គេមប្រភេទ “Minecraft” រួចបង្ហោះវីដេអូ ចូលក្នុងទំព័រ យូធូប ប៉ុណ្ណោះ។


Jordan Maron រួមជាមួយនឹង គេហដ្ឋានដ៏ធំស្កឹមស្កៃ របស់គេ

គេហដ្ឋានរបស់ Jordan មានទំហំជាង ៣៨០ម៉ែត្រការ៉េ ដោយក្នុងនោះរួមមាន បន្ទប់គេង៣, បន្ទប់ទឹក៤, ទីលានក្រាលដោយ កញ្ចក់ធំមួយ, បារមួយ, អាងហែលទឹកធំមួយ និងមានកន្លែងពិសេស ផ្សេងៗទៀត។

ក៏គួរបញ្ជាក់ផងដែរថា Jordan មានគណនីផ្ទាល់ខ្លួន នៅក្នុងទំព័រ យូធូប ដែលមានឈ្មោះថា CaptainSparklez ហើយក្នុងនោះ គណនីឬក៏ Channel មួយនេះ ទទួលបានការចូលទស្សនា ប្រហែលជា ១.៩ពាន់លានដង ដែលជាចំនួនដ៏ច្រើនបំផុតមួយ ដែលល្មមអាចឲ្យ Jordan រកប្រាក់បានច្រើនសន្ធឹកសន្ធាប់។ នេះគឺជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើល និងស្ញើចសរសើរមួយ ដែលបុរសវ័យក្មេងម្នាក់នេះ អាចរកប្រាក់បានយ៉ាងច្រើន តាមរយៈការលេងហ្គេម៕

ទិដ្ឋភាពមួយចំនួន នៅក្នុងគេហដ្ឋាន ដ៏ប្រណិត និងមានតម្លៃថ្លៃ របស់ Jordan Maron៖

















ប្រភព៖ lollipop

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]