ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នេះស្ថានទូតធំៗ និងភ្នាក់ងារអាហារូបករណ៍ចំនួន៨ នឹងរួមគ្នាចែករំលែកគន្លឹះក្នុងការត្រៀម និង ចាប់យកអាហារូបករណ៍ទៅកាន់ប្រទេសរៀងៗខ្លួន ក្នុងសន្និសីទអាហារូបករណ៍លើកទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្រោមរបៀបវារៈសំខាន់ៗពេញមួយថ្ងៃ តំណាងស្ថានទូត និងស្ថាប័នអាហារូបករណ៍ទាំង៨ នឹងជជែកគ្នាយ៉ាងលម្អិត លើមធ្យោបាយស្វែងរកព័ត៌មាន តម្រូវការ និងលក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗ ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លី ដែលមានដូចជា Fulbright Chevening Australian Awards New Zealand ASEAN Scholar Awards Erasmus+ KGSP Monbukagakusho និង Eiffel Scholarships សម្រាប់បន្តការសិក្សានៅសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ញូវហ្សែលែន សហគមន៍អឺរ៉ុប កូរ៉េ ជប៉ុន និង បារាំង។
រឹតតែសំខាន់ វាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូប នឹងធ្វើការជជែកពិភាក្សាលម្អិតលើផ្នែកសំខាន់ទាំង៣ នៃដំណើរការស្នើសុំអាហារូបករណ៍ គឺសំណេរអំពីខ្លួនឯង គម្រោងសិក្សា និងការសម្ភាសន៍ ដែលជាកត្តាកំណត់ពិន្ទុនៃបេក្ខជនម្នាក់ៗ។ ការណែនាំទាំងនេះ នឹងជួយឲ្យសិស្សនិស្សិត ដឹងថាតើជំហានមួយណាដែលខ្លួនគួររៀបចំទៅមុខទៀត និងអាចវាយតម្លៃសមត្ថភាពរបស់ខ្លួន ហើយបំពេញបន្ថែមនូវភាពខ្វះចន្លោះដែលមានសារៈសំខាន់ ដល់ការប្រកួតប្រជែងដណ្ដើម យកអាហារូបករណ៍។ បន្ថែមលើនេះទៀត សន្និសីទ ក៏នឹងពិភាក្សាលើ អាហារូបករណ៍បរទេសមួយចំនួន ដែលផ្ដល់ឲ្យសិស្សនិស្សិតនៅ ទូទាំងសកលលោក និងដែលផ្តល់ដោយផ្ទាល់ពីសាកលវិទ្យាល័យនៅបរទេស។
អាហារូបករណ៍ទាំងនេះមិនសូវមានអ្នកដឹង ហើយងាយស្រួល នឹងត្រូវបានជ្រើសរើស ជាងអាហារូបករណ៍ល្បីឈ្មោះ មួយចំនួនដែលមានការប្រកួតប្រជែងខ្លាំង។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ និង ក្រុមហ៊ុនស្តារអូតូ Cambodia។ ព័ត៌មានបន្ថែមទាក់ទង 012 230 140 និង010 911 776 រឺគេហទំព័រហ្វេសប៊ុក Anussa Event Planner។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]