ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា សុគន្ធ នីសា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលបង្ហោះរូបតុក្កតាមួយ ដែលលោក Tinyfy Lu សមាជិកផេក Troll Khmer Tinfy បានប្រគល់ឲ្យ។

តារាស្រីរូបនេះ បានថតរូបតុក្កតាគួរឲ្យស្រលាញ់ អមជាមួយសារថា "Cute Lovely thank you Tinfy Lu អរគុណដែលដឹងពីចំណូលចិត្តរបស់ខ្ញុំ"។ ពាក្យពេចន៍ដ៏ខ្លី តែមានអត្ថន័យជ្រៅរបស់កញ្ញា សុគន្ធ នីសា បានចាក់ដោតអារម្មណ៍ លោក Tinyfy Lu យ៉ាងខ្លាំង ដែលកន្លងមក គេតែងដឹងគ្រប់ៗគ្នាថា រូបលោកបានលួចស្រលាញ់ ហើយក៏មានពេលខ្លះ​ លោក Tinyfy Lu ក៏បានបង្ហើរន័យស្នេហាដាក់រូបនាង តាមរយៈហ្វេសប៊ុកទៀតផង។

ក្នុងនោះដែរ លោក Tinyfy Lu ក៏បានចែករំលែក រូបថតតុក្កតា របស់កញ្ញា សុគន្ធ នីសា ដែលបានបង្ហោះនោះ និងបានសរសេរថា "គូព្រេងឲ្យច្បាស់ក្រឡែត។

តើទំនាក់ទំនង រវាងតារាស្រីមុខស្រស់ កញ្ញា សុគន្ធ នីសា និងតារាល្បីក្នុងហ្វេសប៊ុកមួយរូបនេះ នឹងអាចឈានដល់ដំណាក់កាល ស៊ីជម្រៅជាមួយគ្នាដែរទេ? ដូច្នេះមានតែប្រិយមិត្ត រង់ចាំមើលទាំងអស់គ្នាបន្តទៀត ពីដំណឹងល្អរបស់ពួកគេ៕ 

លោក Tinyfy Lu

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀងដែលនិយម តែងខ្លួនបែបស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានរំលេចសារបង្ហាញ ពីអារម្មណ៍សប្បាយ និងរំភើបចិត្តនិងអរគុណយ៉ាងខ្លាំង នៅពេលដែល នាងត្រូវបានតារាចម្រៀងរួមដំបូល គឺអ្នកនាង ពេជ្រ សោភា ចេញមុខសរសើរនាង ដោយមិនក្រែងចិត្តថា នាងនៅតែស្អាត ។

គេសង្កេតឃើញថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហាញភាពស្និទ្ធស្នាល ជាមួយសមាជិកគ្រួសារហង្សមាស គ្រប់ៗគ្នា ដោយនៅក្នុងនោះ នាងបានរំលេចសារ សរសើរទៅដល់ តារាចម្រៀង កញ្ញា សុគន្ធ នីសា ថា «នីសានៅតែស្អាត, នីសាមានតែស្នាមញញឹម» ។

ក្រោយពីបានឃើញ ការសរសើរពីមិត្តរួមដំបូលរួចមក តារាចម្រៀងដែលទើប វិលរកទ្រនំចាស់ មិនទាន់បានមួយឆ្នាំស្រួលបួល កញ្ញា សុគន្ធ នីសា ក៏រំលេចសារអរគុណ និងសរសើរគ្នាតបទៅវិញថា « អគុណភាដែលបានសរសើរខ្ញុំ ពិតជារំភើបណាស់ ចំណែកភាក៏ជាមនុស្ស ដែលមិនវាយឬក ហើយមានសមត្ថភាពតស៊ូ រហូតជោគជ័យមានជំហររឹងមាំ ហើយមិនចេះលាក់គំនួច ជូនពរអោយភាទទួលបានភាព ជោគជ័យលើសនឹងទៀត »។

តារាចម្រៀងរូបនេះក៏បាន សរសេរបន្ថែមទៀតថា « សំរាប់ខ្ញុំចង់បានតែមិត្ត មិនចង់បង្កើតសត្រូវទេ បើយើងញញឹមដាក់គេ គេនឹងញញឹមដាក់យើងវិញ សើចដាក់គេខ្ញុំជឿថា គេប្រាកដជាសើច ដាក់យើងវិញ អោយតំលៃគេ គេនឹងអោយតំលៃវិញ អោយចិត្តស្មោះទៅគេ នោះគេនឹងអោយមកយើងវិញ និយាយរួមទៅមនុស្សធ្វើអី នឹងទទួលបានការ តបស្នងបែបនឹងវិញ មនុស្សយើងអាយុកាលមិនយូរអង្វែងទេ បើយើងចេះស្រទ្បាញ់គ្នាធ្វើល្អដាក់គ្នាដោយចិត្តស្មោះ អោយតំលៃគ្នាដោយចិត្តស្មោះ ខ្ញុំជឿថាពិភពលោកនេះ នឹងពោរពេញ ដោយភាពស្អាតស្រស់ថ្លា » ។

តាមរយៈការបង្ហាញសារ សរសើរគ្នាទៅវិញទៅមក របស់តារាចម្រៀងស្រីមួយគូនេះ ហាក់បង្ហាញពីភាព ចុះសម្រុងរបស់ពួកគេ និងការស្រលាញ់រាបអានគ្នា យូរអង្វែង បើទោះជា កញ្ញា សុគន្ធ នីសា បានផ្អាកការងារនៅ ផលិតកម្មយូហើយ ទើបត្រឡប់ទៅវិញក៏ដោយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា