ភ្នំពេញ៖ នៅថ្ងៃសោរ៍ ទី៥ វិច្ឆិកានេះ ម្ចាស់ជ័យលាភីលេខ១ គ្រងមកុដរាជនីដ៏ស្រស់ស្អាតក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ ២០១៦ កញ្ញា ហេង ចន្ថា បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងបាងកកប្រទេសថៃ ដើម្បីថតស្ពតពាណិជ្ជកម្មនៅទីនោះ។

ក្រោយត្រូវបដិសេធពីសំណាក់ស្ថានទូតកម្ពុជា មិនឱ្យនាងធ្វើដំណើរចេញទៅចូលរូមការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក កញ្ញាដ៏ស្រស់ស្អាតម្នាក់នេះស្រាប់តែមានការទាក់ទង ឱ្យទៅថតនៅប្រទេសថៃ យ៉ាងគួរឱ្យភ្ញាក់ផ្អើល ដែលវាពិតជារឿងមួយល្អខ្លាំងណាស់ សម្រាប់កញ្ញាឯក Miss Grand Cambodia ឆ្នាំ ២០១៦ របស់កម្ពុជា។

ការធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសថៃនាលើកនេះ កញ្ញា ហេង ចន្ថា បានឱ្យយើងដឹងថា នាងមិនបានទៅថតស្ពតពាណិជ្ជកម្មតែម្នាក់ឯងប៉ុណ្ណោះនោះទេ តែក៏បានរួមដំណើរទៅព្រមជាមួយនឹងកញ្ញាៗ ដ៏ស្រស់សោភាចំនួនពីររូបផ្សេងទៀតគឺ កញ្ញា គង់ ច័ន្ទស្រីដែន ជា FRESHIE Girl ចំណាត់ថ្នាក់លេខ១ ជំនាន់ទី១៤ នៅក្នុងឆ្នាំ ២០១៥ ហើយបច្ចុប្បន្នកញ្ញា គឺជាតារាសម្តែង និងជាពិធីការិនីមួយរូបផងដែរ រួមជាមួយនឹងកញ្ញា បូរ័ត្ន ប៊ុនសុធាវី ម្នាក់ទៀត។

គួររំឭកឱ្យដឹងផងដែរថា កញ្ញា ហេង ចន្ថា ឆ្នាំនេះមានអាយុ១៩ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធី Miss Grand Cambodia ២០១៦ ដែលបានចាក់ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ My TV នារាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនាកន្លងទៅ។ នាងត្រូវបានមហាជនទូទាំងប្រទេសកម្ពុជាទទួលស្គាល់ថា ពិតជាសាកសមធ្វើជាម្ចាស់ជ័យលាភីណាស់។ លើសពីនេះទៅទៀត ក៏ធ្លាប់មានសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃ បានចុះផ្សាយអំពីកញ្ញា ហេង ចន្ថា ផងដែរថា នាងជានារីដែលមានសម្រស់ស្រស់ស្អាត។ នារីវ័យក្មេងរូបនេះក៏បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងកម្មវិធី Miss Grand Cambodia ២០១៦ ដែរថា នៅថ្ងៃអនាគតនាងចង់ក្លាយជា មេធាវីដ៏អស្ចារ្យ៕  

កញ្ញាដ៏ស្រស់ស្អាតទាំង៣រូប នៅព្រលានយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]