ភ្នំពេញ៖ ប្រិយមិត្តទស្សនិកជន ធ្លាប់បានដឹងរួចមកហើយនៅកម្មវិធីប្រលងចម្រៀង The MIC Cambodia រដូវកាលមុន ដែលជាការប្រកួតចម្រៀង ស្វែងរកបទចម្រៀងនិពន្ធថ្មីល្អបំផុត។
ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុនអនុស្សានឹងធ្វើការរៀបចំកម្មវិធី The MIC Cambodia រដូវកាលទី២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៧ ល្ងាច ។
The MIC Cambodia រដូវកាលទី២ នេះនឹងក្លាយជាការប្រគុំតន្រ្តី Original Song ដ៏ធំបំផុតប្រចាំឆ្នាំ ហើយក៏ជាវេទិកាមួយ សំរាប់សាធារណៈជនធ្វើការជ្រើសរើសតារាចម្រៀង Original សំណព្វចិត្តរបស់ខ្លួន សម្រាប់ពានរង្វាន់ចំនួន៦ ដូចជា៖
• បទចម្រៀង Original ដែលល្អបំផុត
• តារាចម្រៀង Original បុរសដែលមានប្រជាប្រិយភាពបំផុត
• តារាចម្រៀង Original នារីដែលមានប្រជាប្រិយភាពបំផុត
• តារា Original កំពុងរះ ដែលទទួលការចាប់អារម្មណ៍បំផុត
• ទំនុកច្រៀង (Lyrics) Original ល្អបំផុត
• វីដេអូចម្រៀង (MV) Original ល្អបំផុត
កម្មវិធីនេះបង្កើតឡើងដើម្បីជំរុញការតែងនិពន្ធចម្រៀងស្នាដៃថ្មី ឲ្យមានសន្ទុះកាន់តែខ្លាំងឡើងៗ និងជួយឲ្យបទចម្រៀងនិពន្ធថ្មី ដែលមានគុណភាព ទទួលបានការសាទរពីសាធារណៈជន និងអ្នកគាំទ្ររបស់ពួកគេ។
ការជ្រើសរើសតារាចម្រៀងសម្រាប់ពានរង្វាន់នេះ មានជាពីរដំណាក់កាល ៖
ទី១ ដំណាក់កាលតែងតាំង៖ ចាប់ពីថ្ងៃ ០២ រហូតដល់ថ្ងៃ ២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោកអ្នកអាចធ្វើការ Comment ឈ្មោះតារាចម្រៀង ឬបទចម្រៀង ដែលលោកអ្នកគិតថាសាកសមនឹងទទួលបានពានរង្វាន់ស្នាដៃ Original នៅលើ Linkនេះ https://www.facebook.com/AnussaEventPlanner/photos/a.701716006508826.1073741831.679449758735451/1666248950055522/?type=3&theater
ទី២ ដំណាក់កាលបោះឆ្នោត៖ យើងនឹងជ្រើសរើសយកតារាចម្រៀង និងបទចម្រៀង ដែលទទួលបាន Comment ច្រើនជាងគេ យកមកធ្វើការបោះឆ្នោតជាសាកល ដើម្បីទទួលបានពាន់រង្វាន់ទាំង៦ នៅក្នុងកម្មវិធី The MIC Cambodia រដូវកាលទី២។
ចាំអង្កាល់ទៀត!! ចូលរួមចែករំលែកព័ត៌មាននេះ ដើម្បីបង្ហាញពីការគាំទ្រ ទៅកាន់តារាចម្រៀង Original សំណព្វចិត្តរបស់យើងទាំងអស់គ្នា ហើយក៏ដើម្បីឲ្យពួកគាត់មានទឹកចិត្តក្នុង ការតែងនិពន្ធបទចម្រៀងថ្មីៗបន្ថែមទៀត!!!
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា រួមជាមួយដៃគូជាផ្លូវការក្រុមហ៊ុន Smart និងឧបត្ថម្ភធំដោយក្រុមហ៊ុនស្តារអូតូ Cambodia ។
ព័ត៌មានបន្ថែមទំនាក់ទំនងមកកាន់ ក្រុមហ៊ុនអនុស្សាតាមរយៈទូរស័ព្ទលេខ ០៩៣ ៨០២ ៤៥៤ និង ០១០ ៩១១ ៧៧៦ រឺគេហទំព័រហ្វេសប៊ុក Anussa Event Planner ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]