ភ្នំពេញ៖ ថ្មីៗនេះ នារីខ្មែរភេទទី៣មួយរូប បានចូលរួមប្រកួត នៅក្នុងកម្មវិធីនៅថៃដ៏ធំមួយ ឈ្មោះ MISS INTERNATIONAL QUEEN ដែលកម្មវិធីនេះ នឹងអាចធ្វើឲ្យ អ្នកដែលជាប់ជ័យលាភី មានឈ្មោះល្បីរន្ទឺ នៅក្នុងពិភពសិល្បៈបាន។
ចំពោះកម្មវិធី MISS INTERNATIONAL QUEEN នេះដែរ មានបេក្ខភាពជាភេទទី៣ តាមបណ្តាប្រទេសនីមួយៗ បានចូលរួមប្រកួតយ៉ាងច្រើនកុះករ។
នៅក្នុងនោះដែរ ក៏មានស្រីស្អាតខ្មែរភេទទី៣ម្នាក់ ក៏បានចូលរួមផងដែរ តំណាងឲ្យប្រទេសកម្ពុជា ដែលរូបនាង មានឈ្មោះ មាស ប្រណិត ហៅក្រៅថា Reelawadee រស់នៅខេត្តបាត់ដំបង តែរូបនាង អាចប្រើប្រាស់ភាសាថៃ បានយ៉ាងល្អ។
ជាពិសេស បើងាកមើលរូបសម្ផស្សវិញ នារីក្រមុំមួយចំនួន សុំចាញ់តែម្តង ព្រោះរូបនាង ស្រស់ស្អាតទាំងព្រម មិនថាមុខមាត់ និងរូបរាង ពិតជាស្រឡូនស្លីម ដូចជាស្រីពិតៗខ្លាំងណាស់។
អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានជូនពរឲ្យ រូបនាង ជាប់ជ័យលាភី ក្នុងកម្មវិធីដ៏ធំនេះ ដើម្បីអាចលើកមុខមាត់ប្រទេសយើងផងដែរថា នារីភេទទី៣ នៅកម្ពុជា ក៏ស្រស់ស្អាត មិនចាញ់ ស្រុកគេប៉ុន្មានទេ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]