សៀមរាប៖ នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា មនុស្សគ្រប់វ័យ ពិសេស យុវវ័យមួយភាគធំពួកគេចូលចិត្តដើរសាកនូវអាហារ ចំនី ចំនុក តាមចិញ្ចើមផ្លូវ ដែលវាមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែវាថែមទាំងមានតម្លៃថោកសមរម្យ ដែលធ្វើឲ្យយុវវ័យៗងាយស្រួលក្នុងការណាត់ជួប ជាមួយមិត្តភក្តិ នាពេលល្ងាចទៀតផង។

ដោយក្នុងនោះផងដែរ គេចាប់អារម្មណ៍ឃើញថា កន្លែង លក់លតឆា នំគូឆាយ តាមចិញ្ចើមផ្លូវមួយកន្លែង ដែលស្ថិតនៅទល់មុខខាងលិចស្ថានីយ៍សាំងតូតាល់ វត្តដំណាក់ ខេត្តសៀមរាប ជារៀងរាល់ពេលរសៀល ដល់ពេលល្ងាច គេតែងសង្កេតឃើញមានមនុស្សម្នា ពិសេសយុវវ័យយ៉ាងច្រើន បាននាំគ្នាមកជួបជុំគ្នា ញ៉ាំលតឆា នំគូឆាយនៅទីនោះពេញៗ យ៉ាងសប្បាយរីករាយ ដោយហាងលក់ចំណីនោះ ត្រូវបានយុវវ័យ និងសិស្សានុសិស្ស ដែលនិយមទៅញ៉ាំនៅទីនោះ ស្គាល់ថា «គ្រួសារលតឆា នំគូឆាយ តូតាល់ វត្តដំណាក់» ដោយសារតែម្តុំនោះគឺសម្បូរទៅដោយសាលារៀន ដែលមានដូចជា សាលា ACE សាកលវិទ្យាល័យ បញ្ញាសាស្រ្ត សាកលវិទ្យាល័យ USEA វិទ្យាល័យ អង្គរ និងជាកន្លែង រៀនគួររបស់សិស្ស វិទ្យាល័យ ជិតផ្សារចាស់ និង ទល់មុខស្ថានីយ៍សាំង តូតាល់ វត្តដំណាក់តែម្តង នៅជិតកន្លែងលក់ លតឆា នំគូឆាយនោះជាងគេ។ (សាខាទី២)

បើយោងតាមសម្តីរបស់និស្សិតឈ្មោះ សុខ ស្រី ពេជ្រ សព្វថ្ងៃរៀនឆ្នាំទី២ ផ្នែកគ្រប់គ្រង នៅឯសាកលវិទ្យាល័យមួយ បាននិយាយបណ្តើរ លាយនឹងសំណើចបណ្តើរថា នាងជាភ្ញៀវប្រចាំនៅទីនេះ នាងតែងតែមកញ៉ាំនៅទីនេះជាញឹកញាប់ និង ពេលជួបជុំមិត្តភក្តិ។

ម៉្យាងទៀត គឺដោយសារតែកន្លែងធ្វើការរបស់នាងនៅជិតទីនោះ ទើបធ្វើឲ្យនាងកាន់តែងាយស្រួលផងដែរ។ លើសពីនេះទៅទៀត គឺដោយសារតែនៅទីនោះមាន លតឆា នំគូឆាយដែលមាន រសជាតិឆ្ងាញ់ បើសាច់លតវិញទន់ ទឹកត្រី ចាប់ជាតិ និងលត គួរឲ្យចង់ញ៉ាំ ហើយលតឆា មាន ដាក់សាច់គោ សាច់ប៉ាត់តេ និងពងមាន់ទៀត។

ចំណែកឯ យុវតីមួយរូបទៀត ដែលនាងមានឈ្មោះថា ទេវី សព្វថ្ងៃរៀនឆ្នាំទី១ នៅឯសាកលវិទ្យាល័យ USEA បានប្រាប់ឲ្យដឹងដែរថា ជាប្រចាំនាងឧស្សាហ៍មកញ៉ាំនៅកន្លែងនេះ ដោយសារតែនាងជិះកាត់នៅម្តុំនេះជាញឹកញាប់ និងតែងតែឈ្ងុយក្លិន នំគូឆាយ ដែល បំពងថ្មីៗ ក្ដៅៗ ស្រួយៗ។

រីឯតម្លៃវិញ ក៏សមរម្យអាចទទួលយកបាន ពិសេស ថៅកែហាង រួសរាយរហូត។

គេល្បីថា កន្លែងលក់ចំណីពេលរសៀល ឬគេហៅថា «គ្រួសារលតឆា នំគូឆាយ តូតាល់ វត្តដំណាក់» តែងតែមានមនុស្សចូលញ៉ាំជាប្រចាំ មិនដែលស្ងាត់មួយថ្ងៃឡើយ។ នេះគឺនៅសាខាទី២ មានទីតាំង តាមផ្លូវវត្តបូរ៌ ទល់មុខ ខាងលិចស្ថានីយ៍សាំង តូតាល់ កែងវត្តដំណាក់ ហើយសាខាទី១វិញគឺ នៅខាងមុខ ផ្សារលើធំថ្មី នៅជាមួយ ការ៉ាស ម៉ូតូខាងលិចផ្សារ។ រីឯសាខាទី៣ នៅតាមបណ្តោយផ្លូវផ្សារដើមក្រឡាញ់ ចុះពីផ្លូវ៣០ ខាងស្តាំដៃ ប្រហែល១០០ម៉ែត្រ។

ដោយឡែក បុគ្គលិកដែលបម្រើការតាមសាខានីមួយៗវិញ គឺមាន ៥ទៅ ៧នាក់ ដោយមានបែងចែកដូចជា អ្នករត់តុផ្សេង អ្នកបំពងនំ អ្នកឆាលត ផ្សេង និងអ្នកគិតលុយ ផ្សេងផងដែរ»។

មិនត្រឹមតែប៉ុណ្ណោះ គ្រួសារលតឆា នំគូឆាយ មួយនេះក៏មាន ធ្វើឲ្យតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបទៀតផង។

ចុះប្រិយមិត្ត បានទៅភ្លក់រសជាតិ លតឆា នំគូឆាយ ល្បីថា ឆ្ងាញ់ នៅទីនោះហើយនៅ?

សូមទស្សនាវីដេអូខាងក្រោម ឬចុចលើលីងខាងក្រោមនេះ៖

https://www.facebook.com/1774136526163414/videos/1920044048239327/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]