ភ្នំពេញ៖ ក្រោយពីដំណឹងភ្ជាប់ពាក្យរវាង កីឡាការិនីហែលទឹក ហែមថុន វិទីនី និងខ្សែការពារ សំអឿន ពិដោរ ត្រូវបានប្រកាសកាលពីម្សិលមិញ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ខ្សែការពាររបស់ក្រុមជម្រើសជាតិ សំអឿន ពិដោរ បានប្រកាសដំណឹងភ្ជាប់ពាក្យនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ក្រោយពីមានមន្ទិលសង្ស័យពីអ្នកគាំទ្រអស់រយៈពេលជាយូរមកហើយ។
ចំពោះដំណឹងភ្ជាប់ពាក្យនេះដែរ ត្រូវបាន កីឡាការិនី ហែមថុន វិទីនី បញ្ជាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថា «គ្មានអី្វដែលត្រូវលាក់បាំងតទៅទៀត ចំពោះមនុស្សដែលគាត់ផ្តល់តំលៃពិតប្រាកដមកដល់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ» ។
គួរបញ្ជាក់ថា មុនពេលប្រកាសភ្ជាប់ពាក្យ អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមួយចំនួនមានការសង្ស័យរួចទៅហើយ ដោយសារកន្លងមក ពួកគេតែងតែទៅណាមកណាជាមួយគ្នា និងថតរូបផ្អែមល្ហែមជាច្រើន គ្រាន់តែសាមីខ្លួនទាំងសងខាង មិនបានប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈ។
យ៉ាងណាមិញ ម្ចាស់មេដាយមាសកីឡាជាតិ ផ្នែកហែលទឹក វ័យក្មេងស្រស់ស្អាតរូបនេះ ក៏បានអរគុណទៅកាន់អ្នកគាំទ្រផងដែរ ដែលបានគាំទ្រនូវទំនាក់ទំនងរបស់ពួកគេ ដោយក្នុងនោះ វិទីនី បាននិយាយថា «ខ្ញុំសូមអគុណសំរាប់ពាក្យល្អៗមកលើខ្ញុំ មានតែម្រាមដៃដប់សំពះអគុណដែលបានជូនពរអោយខ្ញុំមានក្តីសុខជាមួយគូរអនាគតខ្ញុំហើយខ្ញុំក៏សូមជូនពរអ្នកទាំងអស់គ្នាដូចគ្នា ខ្ញុំជឿថាអ្នកក៏ចង់បានអ្វីដែរពិតប្រាកដដូចខ្ញុំដែរ» ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]