ថៃ៖ យប់មិញនេះ តារាសម្តែងប្រុសស្រីល្បីៗរបស់ថៃ ជាច្រើនដួងបានមានវត្តមាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Kom Chad Luek Awards 2017 លើកទី១៤ យ៉ាងច្រើនកុះករ ដែលកម្មវិធីនេះទាំងមូល គឺបានប្រព្រឹត្តធ្វើឡើងនៅក្នុងសាលប្រជុំ កណ្តាលមជ្ឈមណ្ឌលវប្បធម៌ថៃ។
ក្នុងនោះដែរគេឃើញតារាប្រុសស្រី ដែលបានមកចូលរួម បានស្លៀកសម្លៀកបំពាក់ពណ៌ស ខ្មៅ របៀបជា Black Gatsby ផងដែរ។
ការប្រគល់ពានរង្វាន់ទៅដល់តារាប្រុសស្រី ដែលមានសមត្ថភាព និងទេពកោសល្យ ព្រមទាំងប្រជាប្រិយភាពខ្លាំងជាងគេដូចខាងក្រោមនេះ៖
១. ពានរង្វាន់តារាសម្តែងស្រីល្អជាងគេ៖ បានទៅលើនាង Nune Woranuch សម្តែងក្នុងរឿង «Pid Sawat»។


២. ពានរង្វាន់តារាសម្តែងប្រុសល្អជាងគេ៖ បានទៅលើលោក Nadech Kugimiya សម្តែងនៅក្នុងរឿង «Tarm Ruk Kuen Jai»។ ប៉ុន្តែឱ្យលោក Paa Jaew អ្នកដឹកនាំរឿង «Tarm Ruk Kuen Jai» មកទទួលពានរង្វាន់ជំនួស ដោយខ្លួនជាប់ថតខ្សែភាពយន្តនៅប្រទេស Switzerland រឿង «The Crown Princess»។


៣. ពានរង្វាន់អ្នកដឹកនាំរឿងល្អជាងគេ៖ បានទៅលើលោក Off Pongpat អ្នកដឹកនាំរឿង«Nakee»។

៤. ពានរង្វាន់តារាសម្តែងស្រី ដែលមានប្រជាប្រិយភាពខ្លាំងជាងគេប្រចាំឆ្នាំ៖ បានទៅលើកញ្ញា Bella Ranee។


៥. ពានរង្វាន់តារាសម្តែងប្រុស ដែលមានប្រជាប្រិយភាពខ្លាំងជាងគេប្រចាំឆ្នាំ៖ បានទៅលើលោក Singto Prachaya។

៦. ពានរង្វាន់ខ្សែភាពយន្តល្អជាងគេប្រចាំឆ្នាំ៖ បានទៅលើរឿង «Pid Sawat»។

៧. តារាសម្តែងភាពយន្តទូរទស្សន៍ល្អឥតខ្ចោះ៖ បានទៅលើតារាសម្តែង Nuttaya Sirorakvilai, Chayanon Pairoj, Piyasoot Sunthornvipat, Thanyachai និង Vipat ក្នុងរឿង WaiSabSaraekKad របស់ប៉ុស្តិ៍លេខ៣។

៨. តារាសម្តែងស្រីដែលមានការគាំទ្រច្រើនបំផុត៖ បានទៅលើនាង Rinlanee Sripen សម្តែងក្នុងរឿងភាគ «DuangJaiPisuth»។

៩. តារាសម្តែងប្រុសដែលមានការគាំទ្រច្រើនបំផុត៖ បានទៅលើលោក Thanakorn សម្តែងនៅក្នុងរឿង «TamRakKheunJai»។

ក្រៅពីនេះក៏មានតារាសម្តែងប្រុសស្រីល្បីៗជាច្រើនរូបទៀត ដែលបានមកចូលរួមអបអរសាទរផងដែរ រួមមានដូចជា៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]