ថៃ៖ ថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ នាទីក្រុងបាងកក ត្រូវបានគេរាប់បញ្ជូលទៅក្នុងតារាង នៃអាកាសយានដ្ឋានដែលអន់បំផុតទាំង១០ក្នុងពិភពលោក។
លទ្ធផលពីការសិក្សាថ្មីនេះ ត្រូវបានធ្វើឡើងលើអាកាសយានដ្ឋានទាំង ៧៦ ទូទាំងពិភពលោក ដោយក្រុមហ៊ុនសំណងអតិថិជនផ្នែកសេវាកម្មផ្លូវអាកាសមួយឈ្មោះថា Airhelp ដែលបានវាយតម្លៃទៅលើអាកាសយានដ្ឋានទាំងនោះ ដោយផ្អែកទៅលើកត្តាមួយចំនួនដូចជា សេវាកម្មអតិថិជន សុវត្ថិភាព ផាសុកភាព ការកត់ត្រាឈ្មោះ បទពិសោធន៍អ្នកប្រើប្រាស់សេវាកម្ម និងគុណភាពនៃសម្ភារៈបរិក្ខារ។
ជាលទ្ធផល អាកាសយានដ្ឋាន សុវណ្ណភូមិ ត្រូវបានជាប់នៅលេខរៀងទី៩ ក្នុងចំនោមអាកាសយានដ្ឋានទាំង១០ដែលស្ថិតនៅបាតតារាង ស្របពេលដែល អាកាសយានដ្ឋានគុយវ៉ែតស្ថិតនៅក្រោមគេបង្អស់ និងបន្តបន្ទាប់ទៀតមានដូចជា អាកាសយានដ្ឋាន Gatwick (ប្រទេសអង់គ្លេស) អាកាសយានដ្ឋាន Manchester (ប្រទេសអង់គ្លេស) អាកាសយានដ្ឋាន Newark (សហរដ្ឋអាមេរិក) អាកាសយានដ្ឋាន London Stansted (ប្រទេសអង់គ្លេស) អាកាសយានដ្ឋាន Edinburgh (ប្រទេសស្កុតឡេន) អាកាសយានដ្ឋាន Mumbai (ប្រទេសឥណ្ឌា) អាកាសយានដ្ឋាន Dubai (ប្រទេសអារ៉ាប់) និង អាកាសយានដ្ឋាន Delhi (ប្រទេសឥណ្ឌា)។
ទោះជាយ៉ាងណា វាប្រហែលជាមិនមែនជារឿងមួយដ៏ភ្ញាក់ផ្អើលទេ ដែលអាកាសយានដ្ឋាន ជាំងជី របស់ប្រទេសសឹង្ហបុរី ត្រូវបានជាប់ជា អាកាសយាន្តដ្ឋាន ដែលល្អបំផុតនោះ។ បន្ទាប់ពីអាកាសយានដ្ឋាន ជាំងជី ក៏មានអាកាសយានដ្ឋានល្អៗបន្តបន្ទាប់ទៀតដូចជា អាកាសយានដ្ឋាន Munich (ប្រទេសអាល្លឺម៉ង់) អាកាសយានដ្ឋាន Hong Kong (ហុងកុង) អាកាសយានដ្ឋាន Copenhagen (ប្រទេសដាណឺម៉ាក) អាកាសយានដ្ឋាន Helsinki (ប្រទេសហ្វាំងឡង់) អាកាសយានដ្ឋាន Cincinnati (ប្រទេសអាមេរិក) អាកាសយានដ្ឋាន Barcelona-El Prat (ប្រទេសអេស្ប៉ាញ) អាកាសយានដ្ឋាន Adolfo Suarez-Barajas (ប្រទេសអេស្ប៉ាញ) អាកាសយានដ្ឋាន Auckland (ប្រទេសនូវែលហ្សេឡង់) និងអាកាសយានដ្ឋាន Frankfurt (ប្រទេសអាល្លឺម៉ង់) ៕
ប្រភព៖ បាងកកកូកូណាត់
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]