ភ្នំពេញ៖ ថ្ងៃទី ២០ មិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុន ស្មាតហ្វូនលំដាប់ពិភពលោក និងជាម្ចាស់តំណែងលេខ១ លើប្រាក់ចំណេញ Android ស្មាតហ្វូន Huawei បានរកឃើញជើងខ្លាំងចំនួន ១០រូប ដែលឆ្លងផុត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតថតរូប ហ៊ួរវ័យវគ្គIII ដើម្បីទៅដណ្តើមយកជ័យជំនៈ ឈ្នះដំណើរ កម្សាន្តទៅឌូបៃ និងស្មាតហ្វូន Huawei P10 & P10 Plus នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ។
ក្រោមប្រធានបទ ភ្លាមៗ “ជីវិតរីករាយ (Greenery of Life)” តម្រូវឲ្យបេក្ខជន បញ្ចេញនូវសមត្ថភាពពិត ស្នាដៃពិត ប្រកបដោយភាពឈ្លាសវៃ ច្នៃប្រឌិត និងប៉ិនប្រសប់ ផ្តិត យករូបដោយប្រើប្រាស់ស្មាតហ្វូន Huawei P10 P10 Plus, P9, P9 Plus, និង Mate9 ឲ្យបាន ច្បាស់ស្រស់ស្អាត ពោរពេញដោយប្រណិតភាព និងសិល្បៈស៊ីវិល័យ។ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមការងារ Huawei នឹងធ្វើការជ្រើសរើស បេក្ខជន ចំនួន ១០នាក់ ប៉ុណ្ណោះ សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា៖ “កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាត ហ្វូនរបស់ Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែ បង្កើតកម្មវិធីប្លែកៗ ដើម្បី ផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច”។ ការប្រកួត វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅ នៅខេត្ត ដែល បានកំណត់នាថ្ងៃ 24 រឺ 25 ខែ មិថុនា ឆ្នាំ 2017 ។
បេក្ខជនទាំង១០រូប ដែលមានសិទ្ធិចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបានរង្វាន់ពិសេសៗជាច្រើន ជាពិសេសដំណើរកម្សាន្តទៅកាន់ក្រុងនៃក្តីសុបិន្ត ឌូបៃ ៥យប់-៦ថ្ងៃ រួមមាន៖
-ជ័យលាភីលេខ១៖ LOK CHANMAKARA ឈ្នះ HUAWEI Travel Pack ១រង្វាន់
-ជ័យលាភីលេខ២៖ LUN RAMIO ឈ្នះ HUAWEI Big Tripod ១រង្វាន់
-ជ័យលាភីលេខ៣៖ HONG SV KIM ឈ្នះ HUAWEI Big Tripod ១រង្វាន់
-ជ័យលាភីលេខ៤៖ BRIAN LIM ឈ្នះ Wide Angel Lens ១រង្វាន់
-ជ័យលាភីលេខ៥៖ KON NEAKSRE ឈ្នះ Wide Angel Lens ១រង្វាន់
-ជ័យលាភីលេខ៦៖ KOL KIRIVATH ឈ្នះ HUAWEI POWER BANK 13000 mAh ១រង្វាន់
-ជ័យលាភីលេខ៧៖ PLOY KBAL THOM ឈ្នះ HUAWEI POWER BANK 13000 mAh ១រង្វាន់
-ជ័យលាភីលេខ៨៖ KAO KOSAL ឈ្នះ HUAWEI 4G Mobile Wifi ១រង្វាន់
-ជ័យលាភីលេខ៩៖ SENG GECHKHEANG ឈ្នះ HUAWEI Original Bluetooth Speaker ១រង្វាន់
-ជ័យលាភីលេខ១០៖ SIEN LIDA ឈ្នះ HUAWEI Original Bluetooth Speaker ១រង្វាន់
សម្រាប់វគ្គផ្តាច់ព្រ័ត្របេក្ខជនអាចមានឱកាស ឈ្នះរង្វាន់ធំដំណើរកំសាន្តទៅឌូបៃ (លេខមួយ), Huawei P10 (លេខពីរ), Huawei GR5 2017 (លេខបី) និងលិខិតសសើរមួយម្នាក់ សម្រាប់ផ្តាច់ព្រ័ត្រ។
លោក Ploy Kbal Thom ដែលបេក្ខជនជើងខ្លាំងក្នុងចំណោម ១០រូបដែលបានឆ្លងកាត់ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្របានបង្ហាញចំណាប់អារម្មណ៍ថា លោក ពិតជាសប្បាយរីកណាស់ ដែលអាចឆ្លងកាត់ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតថតរូប វគ្គIII។ កត្តាដែលអាចធ្វើឲ្យ ខ្ញុំឆ្លងកាត់វគ្គនេះផុតគឺ ដោយសារទី១ ត្រូវយល់ពីប្រធានបទឲ្យបានច្បាស់លាស់។ ទី២ ត្រូវបង្កើតគំនិតច្នៃប្រឌិតនៃការថតរូប ដោយប្រើប្រាស់ស្មាតហ្វូន Huawei។ ទី៣ ប្រើប្រាស់ភាពប៉ិនប្រសប់ខ្លួន ដោយត្រូវគិតថា រូបថតស្អាត មិនត្រឹមតែថតបានច្បាស់ស្អាតតែមួយមុខទេ ប៉ុន្តែរូបមួយសន្លឹករបស់យើង ត្រូវតែមានអត្ថន័យគ្រប់គ្រាន់ ដែលឆ្លើយតបទៅនឹងប្រធានបទ និងគោរពតាមលក្ខ័ណនៃកម្មវិធីប្រកួតឲ្យបានគ្រប់ជ្រុងជ្រោយ។
“ខ្ញុំគិតថាកម្មវិធី ប្រកួតថតរូបរបស់ក្រុមហ៊ុន Huawei គឺមានតម្លាភាព ហើយផ្តល់ឱកាស ឲ្យអ្នកមានទេពកោសល្យ អាចបញ្ចេញស្មាដៃពិតរបស់ខ្លួន។ ខ្ញុំសង្ឃឹមថា សម្រាប់វគ្គផ្តាច់ព្រ័ត្រ ខ្ញុំនឹងបញ្ចេញ សមត្ថភាពឲ្យអស់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់ម្ចាស់ជ័យលាភី”។
គួរបញ្ចាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Huawei បានទទួលចំណាត់ថ្នាក់លេខរៀងទី ៨៨ លើពិភពលោក ជាម៉ាក (Brand) ដែលមានតម្លៃបំផុត ដោយទស្សនាវដ្តី Forbes ប្រចាំឆ្នាំ២០១៧ ហើយនិង Huawei P10 & P10 Plus បានឈ្នះពាន់រង្វាន់ TIPA Award 2017 ជាស្មាតហ្វូន ថតរូបស្អាតបំផុត។
កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងអោយការប្រកួត នេះកាន់តែគគ្រឹកគគ្រេង ជាងមុន ។
សម្រាប់ព័ត៌មានអំពីកម្មវិធីប្រកួតថតរូប សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]